Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អាជ្ញាធរខេត្តកំពង់ធំ ជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ខិតខំរៀបចំសោភ័ណ្ឌភាពក្រុងស្ទឹងសែនឱ្យបានស្រស់ស្អាត ដើម្បីត្រៀមខ្លួនដណ្តើមផ្ការំដួល៣ទង នាពេលខាងមុខ

អាជ្ញាធរខេត្តកំពង់ធំ ជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ខិតខំរៀបចំសោភ័ណ្ឌភាពក្រុងស្ទឹងសែនឱ្យបានស្រស់ស្អាត ដើម្បីត្រៀមខ្លួនដណ្តើមផ្ការំដួល៣ទង នាពេលខាងមុខ

(កំពង់ធំ)៖ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ខិតខំរៀបចំសោភ័ណ្ឌភាពក្រុងស្ទឹងសែនឱ្យបានស្រស់ស្អាតថែមទៀត ត្រៀមខ្លួនដណ្តើមផ្ការំដួល៣ទង នាពេលខាងមុខ នៅក្នុងការចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៤ សម្រាប់សុពលភាពឆ្នាំ២០២៦-២០២៩ ដោយរំពឹងថានឹងបន្តទទួលបានជ័យលាភីផ្ការំដួលបីទង។

ប្រសាសន៍នេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈវាយតម្លៃទីក្រុងស្អាត នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទតោ នៃសាលាខេត្តកំពង់ធំ ដឹកនាំដោយ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់នៅក្រុង ក៏ដូចជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ ជាពិសេស បានជំរុញ និងលើកទឹកចិត្តឱ្យក្រុងស្ទឹងសែន ឱ្យក្លាយជាទីក្រុងស្អាត ឆ្លាត បៃតង ផ្ដល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្ដៅ និងរក្សាបាននូវតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអភិរក្សសម្បត្តិធនធានធម្មជាតិ វប្បធម៌ និងបរិស្ថាន ហើយក្រុងស្ទឹងសែន ក៏ជាបេក្ខភាពចូលរួមប្រឡងប្រណាំងថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២៦–២០២៩នេះផងដែរ។

ឯកឧត្តម ហាន កុសល បន្តថា ការប្រឡងប្រណាំងទីក្រុងស្អាត មិនត្រឹមជួយលើកកម្ពស់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការជំរុញការកែលម្អបរិស្ថានបៃតង ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសោភណភាពក្នុងខេត្តផងដែរ។ ក្រុងស្ទឹងសែនបានខិតខំធ្វើយ៉ាងណាឱ្យបានកាន់តែល្អសម្រាប់ការប្រឡងប្រណាំងទីក្រុងស្អាតនេះ ដោយរំពឹងថានឹងទទួលបានជ័យលាភី “ផ្ការំដួលបីទង” ជាទីក្រុងស្អាត។

ឯកឧត្តមបានអំពាវនាវឱ្យអនុគណៈកម្មការ និងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ បន្តសហការជិតស្និទ្ធ បង្កើនការចុះត្រួតពិនិត្យជាក់ស្តែង និងធ្វើរបាយការណ៍បច្ចុប្បន្នភាពជាប្រចាំ ដើម្បីត្រៀមទទួលការវាយតម្លៃផ្លូវការ ឆ្ពោះទៅដណ្តើម «ផ្ការំដួល៣ទង» សម្រាប់ខេត្តកំពង់ធំ។ អត្ថបទ-រូបភាពដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV