Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ដឹកនាំ​កិច្ច​ប្រជុំ​ ពង្រឹង​តួនាទី​ភារកិច្ច​ និង​ការ​អនុវត្តន៍​វិធានការ​កំណែទម្រង់​របស់​កងយោធពលខេមរភូមិន្ទ​ ស្របតាម​សភាពការណ៍​ថ្មី​

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ដឹកនាំ​កិច្ច​ប្រជុំ​ ពង្រឹង​តួនាទី​ភារកិច្ច​ និង​ការ​អនុវត្តន៍​វិធានការ​កំណែទម្រង់​របស់​កងយោធពលខេមរភូមិន្ទ​ ស្របតាម​សភាពការណ៍​ថ្មី​

ខេត្តកំពង់ធំ៖ នៅ​រសៀលថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ យោធភូមិភាគ​ទី​៤​ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពង្រឹង​តួនាទី​ ភារកិច្ច​ របស់​កងយោធពលខេមរភូមិន្ទ​ និង​ផ្សព្វផ្សាយ​វិធានការ​សំខាន់ៗ​ក្នុង​ការ​អនុវត្តន៍​វិធានការ​កំណែទម្រង់​កងយោធពលខេមរភូមិន្ទ​ ស្របតាម​សភាពការណ៍​ថ្មី​ ដោយ​មាន​ការ​ចូល​រួម​ពីថ្នាក់ដឹកនាំ​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ មេបញ្ជាការ​អង្គភាព​ និង​ស្ថាប័ន​ជំនាញ​ដែល​មាន​ការ​ពាក់ព័ន្ធ​ ។ ដែល​កិច្ច​ប្រជុំ​នេះ​ប្រព្រឹត្តិ​ទៅ​នៅ​ទីបញ្ជការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ។

លោកវរសេនីយ៍ទោ​ ស៊ុន​ សាម៉ុន​ នាយ​ការិយាល័យ​ទី​១​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បាន​ឡើង​រាយការណ៍​អំពី​ការ​គ្រប់គ្រង​កម្លាំង​,​ រចនាសម្ព័ន្ធចាត់តាំង​ និងការ​អនុវត្តន៍​លក្ខន្តិកៈ​ បទ​វិន័យ​ទូទៅ​របស់​កង​យោធពលខេមរភូមិន្ទ​ ព្រមទាំង​ការ​អនុវត្តន៍​សេចក្ដី​ណែនាំ​លេខ​០០៣​ របស់​ក្រសួង​ការពារ​ជាតិ​ នាពេល​កន្លង​ទៅ​ ដេីម្បី​ដាក់​ជូន​អង្គ​ប្រជុំ​វាយ​តម្លៃ​ និង​ពិភាក្សា​ផងដែរ​ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​នាយទាហាន​ នាយទាហាន​រង​ និង​ពលទាហាន​ នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ នាពេលកន្លងមក​ ក្នុង​ការអនុវត្ត​ន៍​តាម​លក្ខន្តិកៈ​ និង​បទ​វិន័យ​ទូទៅ​សម្រាប់​កងយោធពលខេមរភូមិន្ទ​បាន​យ៉ាង​ល្អប្រសើរ​ ។ ព្រម​ជាមួយ​នោះ​យោធិន​គ្រប់​រូប​បានត្រៀម​ខ្លួន​រួច​ជា​ស្រេច​អនុវត្តន៍​បទបញ្ជា​ ក្នុង​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​ ។ ដោយ​ឡែក​កងកម្លំាង​នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​ន៍​នូវ​គោល​នយោបាយ​ភូមិ​ ឃុំ​ សង្កាត់​មាន​សុវត្ថិភាព​ និង​ការ​អនុវត្តន៍​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ក្នុង​ការ​អនុវត្តន៍​បទបញ្ជា​ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ នៅ​ក្នុង​ខេត្ត​កំពង់ធំ​ ។

ឧត្ដម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​ និង​ មេបញ្ជាការ​គ្រប់​បណ្តា​កងឯកភាព​ និង​ស្ថាប័ន​ជំនាញ​ដែល​មាន​ការ​ពាក់ព័ន្ធ​ ត្រូវ​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ នូវ​វិធានការកំណែ​ទម្រង់​កងយោធពលខេមរភូមិន្ទ​ ស្របតាម​សភាពការណ៍​ថ្មី​ ។ ដោយ​ឡែក​ចំពោះ​មុខ​នេះ​ គ្រប់​បណ្តា​កងឯកភាព​ និង​ស្ថាប័ន​ទាំងអស់​ត្រូវ​គ្រប់​គ្រង​កម្លាំង​ គ្រឿង​បំពាក់​ មធ្យោបាយ​គ្រប់​គ្រាន់​ និងពង្រឹង​តួនាទី​ ភារកិច្ច​ របស់​កងយោធពលខេមរភូមិ​ន្ទ​ ត្រូវ​មាន​ឆន្ទៈ​មោះមុត​ សាមគ្គី​វិន័យ​ល្អ​ ហ៊ាន​ធ្វើ​ពលកម្ម​ដេីម្បី​បុព្វហេតុ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ និងការពារ​បូរណភាព​ទឹកដី​មិន​ឲ្យ​ខ្មាំង​សត្រូវ​ឈ្លានពាន​បាន​ជាដាច់ខាត​។ អត្ថបទតំបន់សឹករងកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV