Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងស្រុកស្ទោង ដឹកនាំកម្មវិធីបណ្តុះបណ្តាលអំពីការងារទឹកស្អាត អនាម័យជនបទ នៅឃុំព្រះដំរី និងឃុំរុងរឿង ស្រុកស្ទោង

អភិបាលរងស្រុកស្ទោង ដឹកនាំកម្មវិធីបណ្តុះបណ្តាលអំពីការងារទឹកស្អាត អនាម័យជនបទ នៅឃុំព្រះដំរី និងឃុំរុងរឿង ស្រុកស្ទោង 

(កំពង់ធំ)÷ លោក សួគ៌ ប៊ុនធង អភិបាលរងស្រុក តំណាងលោក សាយ គឹមឡុម អភិបាលស្រុកស្ទោង លោកស្រី ហ៊ី សុជា ប្រធានអង្គការស្អាតកម្ពុជា លោកមេឃុំព្រះដំរី លោកមេឃុំរុងរឿង លោក លោកស្រី អ្នកតំណាងអាជ្ញាធរ/ឃុំ សហគមន៍ និងប្រជាពលរដ្ឋ បានអញ្ជើញក្នុងកម្មវិធីបណ្តុះបណ្តាលអំពីការងារទឹកស្អាត អនាម័យជនបទ នៅឃុំព្រះដំរី និងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនេះលោក សួគ៌ ប៊ុនធង នានលើកឡើងថាទឹកស្អាតអនាម័យ គឺជាមូលដ្ឋានដ៏សំខាន់បំផុតនៃជីវិត របស់ប្រជាពលរដ្ឋ មិនអាចរស់នៅដោយគ្មានទឹកបានទេ។ ប្រសិនបើទឹកដែលយើងប្រើប្រាស់គ្មានអនាម័យនោះ នាំឱ្យកើតជំងឺជាច្រើនដូចជា ជំងឺរាគ ជំងឺក្តៅខ្លួន ព្រមទាំងជំងឺឆ្លងផ្សេងៗ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខមាលភាព និង ផលិតភាពការងាររបស់ប្រជាពលរដ្ឋ។ ដូច្នេះការផ្គត់ផ្គង់ និងប្រើប្រាស់ទឹកស្អាតអនាម័យ គឺជាវិធានការដ៏សំខាន់និងមានប្រសិទ្ធិភាពខ្ពស់ ក្នុងការរក្សាសុខភាពសាធារណៈ និងអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

លោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង បានបន្ថែមទៀតថាកម្មវិធីបណ្តុះបណ្តាលថ្ងៃនេះ មិនត្រឹមតែជា ការចែករំលែកចំណេះដឹងទេ ប៉ុន្តែថែមទាំងជាការលើកកម្ពស់ការយល់ដឹង និងកិច្ចចូលរួមរបស់សហគមន៍ក្នុងការថែរក្សាបរិស្ថាន និងសុខភាពសាធារ ណៈ វគ្គនេះនឹងជួយឱ្យអ្នកចូលរួមយល់ច្បាស់អំពីវិធីប្រើប្រាស់ទឹក អនាម័យ ការគ្រប់គ្រងប្រព័ន្ធទឹកស្អាត ការអនុវត្តច្បាប់អនាម័យផ្ទាល់ខ្លួន និងវិធីផ្សព្វផ្សាយចំណេះដឹងដល់អ្នកក្នុងសហគមន៍របស់ខ្លួន។ អ្នកចូលរួមទាំងអស់ឱ្យប្រើប្រាស់ឱកាសដ៏មានតម្លៃនេះយ៉ាងពេញលេញ កុំស្ទាក់ស្ទើរក្នុងការសួរទៅកាន់គ្រូបង្រៀន និងក្រុមការងារ ដើម្បីឱ្យទទួលបានចំណេះដឹងពេញលេញ បន្ទាប់មកនាំចំណេះដឹងទាំងនោះទៅអនុវត្តជាក់ស្តែង។ ជាពិសេសសូមឱ្យអ្នកចូលរួម ទាំងអស់ក្លាយជាទូតនៃការផ្សព្វផ្សាយអំពីការប្រើប្រាស់ទឹកស្អាតអនាម័យ ទៅឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យទូលំទូលាយ។ អត្ថបទរដ្ឋបាលស្រុកស្ទោង..ពិនិត្យដោអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV