Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំងចម្រុះ ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឲ្យដូចភ្លៀងរលឹម

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំងចម្រុះ ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឲ្យដូចភ្លៀងរលឹម

ខេត្តកំពង់ធំ៖ ដោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងជាប្រធានកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ ប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទ នៅឃុំពាមបាង ស្រុកស្ទោង បានបន្តដឹកនាំកងកម្លាំង​ សហការជាមួយកម្លាំងចម្រុះ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចសម្រាលកូន ក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយទទួលបានលទ្ធផល រុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ មានរបាំងសាច់អួនក្រឡាញ់ញឹក ចំនួនពីររបាំង ដែលមានប្រវែងជាង ៤៥០ម៉ែត្រ ។ បំផ្លាញចោលឡុកសាច់អួនចំនួន ៤ឡុក និងលបលូសាច់អួន ចំនួន ៨មាត់ ចាក់លែងត្រីចម្រុះប្រមាណ ចំនួន ៨គីឡូក្រាម ព្រមទាំងបានបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀតផងដែរ ។

លោកវរសេនីយ៍ត្រី ភោក ប៊ុនធឿន បានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន​ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចេញសកម្មភាពជារៀងរាល់ថ្ងៃ ដោយបានសហការជាមួយកងកម្លាំងចម្រុះ ដែលមានមន្ត្រីជំនាញជលផល និងមន្ត្រីស្ថាប័នឧទ្យានុរក្សបរិស្ថាន រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រទទួលខុសត្រូវនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ គួរ​ជាទី​មោទនៈ​ ធ្វើ​ឲ្យ​បទ​ល្មើស​នេសាទ​មាន​ការថយចុះ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើសកម្មភាពដូចភ្លៀងរលឹម ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប និង​នៅក្នុងភូមិសាស្ត្រស្រុកស្ទោង និងស្រុកកំពង់ស្វាយ ។ ហើយឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនគីឡូម៉ែត្រត្រូវបានបំផ្លាញចោល ។ ជាលទ្ធផលបានធ្វើឲ្យផលត្រីនៅឆ្នាំនេះមានការសម្បូរឡើងវិញ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជននៅគ្រប់ស្រទាប់ជាន់ថ្នាក់ ។ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ទូទាំងប្រទេស​មាន​ការ​អបអរ​សាទរ​ ។តំបន់ប្រតិបត្តិការសឹករងកំពង់ធំ.ពិនិត្យដោអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV