Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរព័ត៌មានខេត្តកំពង់ធំ បន្តយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” នៅស្រុកបារាយណ៍

មន្ទីរព័ត៌មានខេត្តកំពង់ធំ បន្តយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” នៅស្រុកបារាយណ៍

(កំពង់ធំ) នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ធំ បានបន្តអនុវត្ត យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅទីប្រជុំជន និងអនុវិទ្យាល័យឈូកខ្សាច់ ស្រុកបារាយណ៍ កំពង់ធំ។

ការដង្ហែរក្បួន និងសកម្មភាពផ្សព្វផ្សាយនេះ ត្រូវបានចូលរួមដោយ លោក ហាត ទៀងបូរិទ្ធ អភិបាលរងស្រុកបារាយណ៍ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលឃុំ ក្រុមយុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។

លោក អភិបាលរង បានលើកឡើងថា អាជ្ញាធរស្រុកនឹងបន្តផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីបង្កើនការយល់ដឹងពីគ្រោះថ្នាក់ព័ត៌មានក្លែងក្លាយ និងរួមចំណែកទប់ស្កាត់មិនឲ្យព័ត៌មានបែបនេះរីករាលដាលក្នុងសង្គម។

បន្ទាប់ពីក្បួនដង្ហែរយុទ្ធនាការនេះបានបញ្ចប់នៅទីប្រជុំជនស្រុកបារាយណ៍រួចមក លោក ប៉ាត ពណ្ណរាយ អនុប្រធានមន្ទីរព័ត៌មាន តំណាង​លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរ បានដឹកនាំក្រុមការងារ មកបន្តកម្មវិធីផ្សព្វផ្សាយនៅអនុវិទ្យាល័យឈូកខ្សាច់ ដោយ បានធ្វើការផ្សព្វផ្សាយបន្ថែមទៀត ផ្ដោតលើវិធានការទប់ស្កាត់ឥទ្ធិពលព័ត៌មានក្លែងក្លាយ  ដើម្បីបង្កើនការយល់ដឹងសាធារណៈ។

ទន្ទឹមនេះ លោក ប៉ាត ពណ្ណរាយ បានណែនាំពីវិធីសម្គាល់ និងពិនិត្យព័ត៌មានក្លែងក្លាយ ដើម្បីឲ្យប្រជាពលរដ្ឋក្លាយជាពលរដ្ឋឌីជីថលល្អ ប្រើប្រាស់ព័ត៌មានដោយមានការទទួលខុសត្រូវ និងចេះបំបែករវាងព័ត៌មានពិត និងព័ត៌មានមិនពិត។

លោក ងួន ពិសិដ្ឋ នាយកសាលាអនុវិទ្យាល័យឈូកខ្សាច់ បានថ្លែងការគាំទ្រយុទ្ធនាការនេះ  និងថ្លែងចាត់ទុកថា  យុទ្ធនាការនេះមានតម្លៃ ខ្លាំងក្នុងការលើកកម្ពស់ស្មារតីយល់ដឹងរបស់សិស្ស និងប្រជាពលរដ្ឋ ឲ្យក្លាយជាពលរដ្ឋមានគំនិតវ័យឆ្លាត មិនងាយជឿតាមព័ត៌មានក្លែងក្លាយឡើយ។

គួរបញ្ជាក់ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” ជាប្រធានបទសំខាន់  ផ្ដួចផ្ដើមឲ្យមន្ទីរព័ត៌មានរាជធានីខេត្តអនុវត្ត ទូទាំងប្រទេស។  ក្នុងនោះ មន្ទីរព័ត៌មានខេត្តកំពង់ធំ ក៏បាននិងកំពុងអនុវត្តយុទ្ធនាការនេះ រយៈពេលមួយខែ ក្នុងខែវិច្ឆិកាឆ្នាំ ២០២៥។

អត្ថបទលោកអ៊ុម ញ៉ឹប.ពិនិត្យនិងកែសម្រួលប៉ាត ​ពណ្ណរាយ។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV