Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ត្រីព័ត៌មានខេត្តកំពង់ធំបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅស្រុកប្រាសាទសំបូរ និងសណ្ដាន់

មន្ត្រីព័ត៌មានខេត្តកំពង់ធំបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅស្រុកប្រាសាទសំបូរ និងសណ្ដាន់

ខេត្តកំពង់ធំ ÷ ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តកំពង់ធំ ថ្ងៃទី២៤ខែវិច្ឆិឆ្នាំ២០២៥ បានប្រារព្ធពិធីដង្ហែក្បួន យុទ្ធនាការប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយនៅស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់ ដើម្បីទប់ស្កាត់លុបបំបាត់ព័ត៌មានមិនពិតព័ត៌មាន បំភ្លើស ព័ត៌មានធ្វើឲ្យមានការយល់ច្រឡំ ដែលកំពុងរីកសាយភាយនៅក្នុងបណ្ដាញសង្គម។

យុទ្ធនាការនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាល  អភិបាលរងស្រុក មន្ត្រីមន្ទីរព័ត៌មាន  មន្ត្រីសាលាស្រុកកងកម្លាំងប្រដាប់អាវុធលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ។

យុទ្ធនាការ«និយាយថា ទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលផ្ដើមបានរៀបចំឡើង ដោយក្រសួងព័ត៌មានដើម្បីផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងអាចទុកចិត្តបាន ជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ។

.ជម្រុញការយល់ដឹង និងចំណេះដឹងផ្នែកព័ត៌មាន ដើម្បីឲ្យមនុស្សអាចសម្គាល់ និងមិនចែករំលែកព័ត៌មានមិនពិត ដែលអាចបំផ្លាញសន្តិសុខសង្គម។

.ពង្រឹងសហការរវាងមន្ត្រីព័ត៌មានខេត្ត និងអាជ្ញាធរមូលដ្ឋាន  ដើម្បីធ្វើការរបញ្ជាក់ និងផ្តល់ការអប់រំអំពីការប្រើប្រាស់ព័ត៌មានក្នុងសង្គមឲ្យបានត្រឹមត្រូវ។

នៅក្នុងពិធីយុទ្ធនាការខាងលើនេះ លោកស្រី ង៉ែត ណារីន បានអរគុណដល់អាជ្ញាធរស្រុកនិងយុទ្ធនាការទាំងមូលដែលបានផ្តល់ការគាំទ្រ ដោយបានចូលរួមរៀបចំទិវាយុទ្ធនាការយ៉ាងរលូន ក៏ដូចជាការចូលរួមសកម្មភាព ដង្ហែក្បួនផ្សព្វផ្សាយសារអប់រំដល់ប្រជាពលរដ្ឋទូលំទូលាយ។ ការចូលរួមរបស់អាជ្ញាធរ មូលដ្ឋាន.យុវជន .សិស្សានុសិស្ស និងប្រជាពលរដ្ឋបានបន្ថែមសារៈសំខាន់ដល់យុទ្ធនាការនេះ ធ្វើឲ្យសារផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្លើយតបបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។

លោកស្រីប្រធានមន្ទីរព័ត៌មានបានលើកឡើងទៀតថា ការសហការមូលដ្ឋានជាប្រភពសំខាន់បំផុតក្នុងការតស៊ូប្រឆាំងព័ត៌មានមិនពិត ព្រោះអាជ្ញាធរស្រុកជាអង្គភាពដែលនៅជិតប្រជាជនបំផុត និងអាចបញ្ជូនសារអប់រំឲ្យដល់សហគមន៍បានយ៉ាងមានប្រសិទ្ធភាព។ ការចូលរួមគ្នានេះបង្ហាញពីការយកចិត្តទុកដាក់រួម ក្នុងការអភិរក្សសុវត្ថិភាពព័ត៌មាន និងការក្លាយជាសង្គមដែលមានការយល់ដឹងខ្ពស់។

នៅចុងបញ្ចប់ លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំបានសង្ឃឹមថា ការសហការរវាងមន្ទីរព័ត៌មាន និងអាជ្ញាធរស្រុកទាំងពីរ នឹងបន្តសហកាជាបន្តបន្ទាប់ ដើម្បីការពារសង្គមពីព័ត៌មានក្លែងក្លាយ និងជំរុញឲ្យសាធារណជនទទួលបានតែព័ត៌មានពិត មានគុណភាព និងអាចទុកចិត្តបាន។អត្ថបទអ៊ុមញឹប-កែសម្រួលដោយប៉ាត ពណ្ណរាយ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV