Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ជួបសំណេះសំណាល និងធ្វើការចែកពាក្យប្រឡងជ្រើសរើសពលទាហាន ដល់សិស្ស និស្សិត យុវជន ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ទៅតាមលក្ខខណ្ឌកំណត់ (ដោយមិនគិតប្រាក់)

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ជួបសំណេះសំណាល និងធ្វើការចែកពាក្យប្រឡងជ្រើសរើសពលទាហាន ដល់សិស្ស និស្សិត យុវជន ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ទៅតាមលក្ខខណ្ឌកំណត់ (ដោយមិនគិតប្រាក់)

(កំពង់ធំ)៖ ដោយបានការអនុញ្ញាតពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
នាព្រឹកថ្ងៃចន្ទ ០៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង ទទួលការងារកសាងកម្លាំង ប្រធានមន្ទីរ និងនាយការិយាល័យជំនាញ ជួបសំណេះសំណាល និងធ្វើការចែកពាក្យប្រឡងជ្រើសរើសពលទាហាន ដល់សិស្ស និស្សិត យុវជនទាំងអស់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ទៅតាមលក្ខខណ្ឌកំណត់ (ដោយមិនគិតប្រាក់)។ នៅមណ្ឌលទី៤ រួមមាន៖ ខេត្តកំពង់ធំ , សៀមរាប , ព្រះវិហារ ,  និងខេត្តឧត្តរមានជ័យ គឺចាប់ចែកពាក្យពីថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ និងទទួលពាក្យចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ សិស្ស និស្សិត យុវជនទាំងអស់អាចមកទទួលបាននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ រៀងរាល់ម៉ោងធ្វើការ  ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានណែនាំដល់សិស្ស និស្សិត និងយុវជន ដែលមកទទួលពាក្យប្រឡង តូ្រវយកឯកសារមកមួយជាចាំបាច់ដូចជា ៖សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត  អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សញ្ញាប័ត្រ  បរិញ្ញាបត្រជាដើម។

ជាចុងក្រោយលោកឧត្តមសេនីយ៍ មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានជូនពរដល់សិស្ស និស្សិត យុវជន ដែលទទួលពាក្យប្រឡងទាំងអស់តាមបណ្ដាខេត្តខាងលើ មានសុវត្ថិភាព ក្នុងការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងប្រឡងជាប់គ្រប់ៗ គ្នា។ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV