Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកម្លាំងចម្រុះចុះសង្ក្រាប ទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប និងប្រលែងត្រីចម្រុះ២០០គីឡូក្រាម ចូលទៅបឹងធម្មជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកម្លាំងចម្រុះចុះសង្ក្រាប ទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប និងប្រលែងត្រីចម្រុះ២០០គីឡូក្រាម ចូលទៅបឹងធម្មជាតិ

(កំពង់ធំ)÷ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុង ហុង អគ្គនាយករងរដ្ឋបាលជលផល និងលោក ខូវ គង់ អគ្គនាយករងរដ្ឋបាលជលផល ដឹកនាំខណ្ឌរដ្ឋបាលជលផលកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប អធិការដ្ឋានរដ្ឋបាលជនផលត្បូងបឹងទន្លេសាប និងរដ្ឋបាលជលផលភ្នំពេញ សរុបចំនួន ៣២នាក់ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនៅចំណុច ក្រចាប់កំពង់ធូល ប្រឡាយតាពេជ្រ ប្រឡាយតាសោម រវាងព្រំប្រទល់ខេត្តទាំងបីខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម ប៉ែន ផល្លីកា បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទល្មើសនេសាទបឹងទន្លេសាបទាំងបីខេត្ត លទ្ធផលអនុវត្តបាន០១ករណី ក្នុងនោះ បានរុះរើរបាំងសាច់អួនចំនួន១៥របាំង ប្រវែង៣.៥០០ម៉ែត្រ លូសាច់អួន៣០ មាត់ បង្គោលចំនួន៣០០ដើម កាប់បំផ្លាញបង្គោលឈ្នក់ ចំនួន៥០កន្លែង ត្រីស្រស់ចម្រុះចំនួន២០០គីឡូក្រាមចាក់លែងទៅក្នុងធម្មជាតិវិញ។អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ.ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun