ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយផ្តល់ធុងជម្រោះទឹកស្អាតចំនួន២៥០គ្រួសារដល់ប្រជាពលរដ្ឋនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ
(កំពង់ធំ)៖ធុងជម្រោះទឹកស្អាតដែលបានផ្តល់ជូនដោយឥតគិតថ្លៃពីក្រុមហ៊ុន SIPCO តាមរយៈលោកជំទាវ ឃួន ឃុនឌីសមាជិកព្រឹទ្ធសភានិងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍កម្ពុជាខេត្តកំពង់ធំបន្តផ្តល់ជូនដល់ប្រជាពលរដ្ឋ ២៥០គ្រួសារ នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ រសៀលថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅសាលាឃុំកំពង់គោ។
ក្នុងឱកាសចុះជួបសំណេះសំណាលលោកជំទាវបានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្ដេចកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍កម្ពុជាដែលលោកតែងគិតគូរសុខទុក្ខនិងដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសកន្លងមកសម្ដេចតែងតែជួយគាំទ្រដល់សកម្មភាពរបស់ស្ត្រីគ្រប់កាលៈទេសៈ។
លោកជំទាវបានបន្តថាចំពោះការផ្តល់ជូនធុងចម្រោះទឹកស្អាតនាពេលនេះគឺជាការរួមចំណែកមួយរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទនិងសុខមាលភាពរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរសធិបតី ហ៊ុន ម៉ាណែតចានាយករដ្ឋមន្ត្រី ។
លោកជំទាវ ឃួន ឃុនឌី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមយកធុងចម្រោះទឹកនេះទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមហ៊ុនហើយត្រូវបន្តថែរក្សាសុខភាព អនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត។