Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់អ្នកស្ម័គ្រចិត្តថ្មី នៅឃុំពាមបាង ស្រុកស្ទោង

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់អ្នកស្ម័គ្រចិត្តថ្មី នៅឃុំពាមបាង ស្រុកស្ទោង

(ខេត្តកំពង់ធំ)៖ នៅទី២៥  ខែវិច្ឆិកា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា  ខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់អ្នកស្ម័គ្រចិត្តជ្រើសរើសថ្មី ក្រោមអធិបតីភាព លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ   ដែលមានអ្នកចូលរួមសរុបចំនួន១០នាក់ ក្នុងឃុំពាមបាង ស្រុកស្ទោង   ខេត្តកំពង់ធំ។

គោលបំណងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះផងដែរ៖ គឺដើម្បីបំពេញទៅតាមលក្ខខណ្ឌរបស់កាកបាទក្រហម និងបង្កើនជំនាញក្នុងការជួយសង្គ្រោះបឋម ព្រមទាំងឲ្យអ្នកស្ម័គ្រចិត្តទាំងអស់ទទួលបាននូវការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនឯងផ្ទាល់ និងប្រជាជនក្នុងសហគមន៍  ក្រុមគ្រួសារជនរងគ្រោះ អ្នកជំងឺកន្លែងការងារដែលតែងតែជួបប្រទះជាញឹកញាប់ ឬអ្នកជួបឧបទ្ទវហេតុផ្សេងៗ ក្នុងជីវភាពរស់នៅ មុនពេលបញ្ចូនជនរងគ្រោះទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្រូពេទ្យវិជ្ជាជីវៈមកដល់។

សង្គ្រោះបឋម ផ្តល់ និងបង្រៀននូវចំណេះដឹងចាំបាច់ជំនាញ និងឥរិយាបទ ដើម្បីយកទៅប្រើប្រាស់ឱ្យសមស្របទៅនិងធនធានក្នុសហគមន៍។ សង្គ្រោះបឋម គឺដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីវិជ្ជាសង្រ្គោះបឋម  និងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅតាមយុទសាស្រ្ត ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា គោលដៅមួយគ្រួសារមានអ្នកចេះវិជ្ជាសង្រ្គោះបឋមមួយនាក់។

ទន្ទឹមនឹងនេះ លោកស្រី បានណែនាំអ្នកសង្គ្រោះត្រូវមានទេពកោសល្យក្នុងនោះចេះការពារនិងប្រុងប្រយ័ត្នកុំឲ្យមានការបាត់បង់ទ្រព្យសម្បត្តិផ្សេងៗរបស់ជនរងគ្រោះ ឬអ្នកសង្គ្រោះឬមានការចោទប្រកាន់មកលើខ្លួនអ្នកសង្គ្រោះពីការបៀតបៀនលើជនរងគ្រោះថែមទៀត។

 ក្នុងឱកាសនេះផងដែរលោកស្រី ឡេង សុឃីម បានបន្ថែមនិងក្រើនរំលឹកដល់អ្នស្ម័គ្រចិត្តទាំងអស់ដែលជាសិក្ខាកាម ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់  និងអនុវត្តតាមជំនាញដែលអ្នកសម្របសម្រួលបានបង្ហាញ ព្រមទាំងយកចំណេះនិងជំនាញដែលបានទទួលនេះទៅជូយសង្រ្គោះប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានទូលំទូលាយ ដើម្បីការពារឱ្យរួចផុតពីគ្រោះថ្នាក់អាយុជីវិតផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun