Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ជា សុមេធី ៖ មន្ទីរសង្គមកិច្ច និងសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធឲ្យបានល្អដើម្បីបម្រើប្រជាពលរដ្ឋ

ឯកឧត្តម ជា សុមេធី ៖ មន្ទីរសង្គមកិច្ច និងសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធឲ្យបានល្អដើម្បីបម្រើប្រជាពលរដ្ឋ

(កំពង់ធំ)៖ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា
បានជំរុញដល់មន្ទីរសង្គមកិច្ច និងសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធឲ្យបានល្អដើម្បីបម្រើប្រជាពលរដ្ឋ ។

ឯកឧត្តម ជា សុមេធី បានថ្លែងនៅក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ រសៀលថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅសាខាមូលនិធិជាតិជំនួញសង្គមខេត្ត នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យ
លាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។

ឯកឧត្តម បន្តថាចំពោះប្រធាន អនុប្រធាន និងមន្ត្រី នៃសាខាមូលនិធិជាតិជំនួយសង្គមដែលទើបតែងតាំងថ្មីសូមរួមសហការគ្នាដឹកនាំសាខាមូលនិធិជាតិជំនួយសង្គមឱ្យបានល្អ ដោយឈរ លើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព ក៏ដូចជាការបម្រើសេវា ជូនប្រជាពលរដ្ឋ។
ចំពោះមន្ទីរ ស.អ.យ. ត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តការងាររបស់ខ្លួនបន្ថែមទៀត ទោះបីមន្ទីរមិនទទួលបន្ទុកផ្ទាល់លើការងារសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូល និធិជនពិការក៏ដោយ ក៏ប្រធានមន្ទីរត្រូវក្តាប់ឱ្យជាប់ពីកិច្ចការទាំងនេះ ដើម្បីធ្វើជាសេនាធិការ សម្រាប់ក្រសួងក្នុងការតាមដានការអនុវត្តកិច្ចការនេះដោយឈរលើមូលដ្ឋានផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

ឯកឧត្តម បញ្ជាក់ថាមន្ទីរ និងអង្គភាពនានាចំណុះក្រសួង ស.អ.យ ត្រូវជំរុញការកំណត់ អត្តសញ្ញាណកម្មជនមានពិការភាព និងការចុះឈ្មោះជនមានពិការភាព និងក្រុមគោលដៅពាក់ ព័ន្ធចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារឱ្យបានឆាប់រហ័ស។មន្ទីរស.អ.យ ជំរុញកិច្ចសហការល្អជាមួយក្រុមហ៊ុន គ្រឹះស្ថានឯកជនដែលមាន កាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារស្របតាមច្បាប់កំណត់។សហការជាមួយអ្នកពាក់ព័ន្ធរួមគ្នាជួយជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សតាមរយៈជំរុញការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាក ស្រុកដោយប្រថុយប្រថាន និងការជឿតាមការបោកបញ្ឆោត និងការអូសទាញរបស់មេខ្យល់ និងត្រូវយកចិត្តទុកដាក់ដល់ការលើកកម្ពស់សេវាគាំពារមនុស្សវ័យចាស់ តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងការរៀបចំឱ្យមានដំណើរការល្អសម្រាប់សមាគមមនុស្សចាស់តាមគំរូសមាគមមនុស្សចាស់អន្តរជំនាន់ថ្មី។

ជាមួយគ្នានេះឯកឧត្តម រដ្ឋមន្ត្រីសូមសំណូមពរដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់សូមរួមគ្នាដោះស្រាយបញ្ហាជនអនាថា បញ្ហាស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងក្រុមជនរងគ្រោះនិងងាយរងគ្រោះផ្សេងៗទៀតឱ្យកាន់តែល្អប្រសើរថែមទៀតដើម្បីសង្គមកម្ពុជាទាំងមូល។

គួរបញ្ជាក់ថាសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំដែលទើបតែងតាំងមាន៖
១.លោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត
២.លោកស្រី កែវ ចាន់ធូ ជាអនុប្រធានសាខាមូលនិធិជាតិជំនួយសង្គម
៣.លោក កែវ សុផាន់ណារ៉ា ជាប្រធានការិយាល័យ រដ្ឋបាល និងគណនេយ្យ
៤.លោក លី សុភារ៉ា ជាប្រធានការិយាល័យជំនួយសង្គម
៥.លោក ស៊ុន តុលា ជាអនុប្រធានការិយាល័យជំនួយសង្គម
៦.លោក ខៀវ ម៉េងលាង ជាប្រធានការិយាល័យគ្រប់គ្រងអតីតមន្ត្រីរាជការស៊ីវិល

៧.លោកស្រី គឹន ច័ន្ទដាវី ជាអនុប្រធានការិយាល័យគ្រប់គ្រង អតីតមន្ត្រីរាជការស៊ីវិល
៨.លោកស្រី ប៉ោ ចេក ជាប្រធានការិយាល័យគ្រប់គ្រងអតីតយុទ្ធជន
៩.លោកស្រី សំ ថារី ជាអនុប្រធានការិយាល័យគ្រប់គ្រងអតីតយុទ្ធជន

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun