Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អង្គុយហូបបាយ ចៃដន្យកូនចូលលេងក្រោមគ្រែបាក់សង្កត់ស្លាប់ យ៉ាងអាណោចអាធម

អង្គុយហូបបាយ ចៃដន្យកូនចូលលេងក្រោមគ្រែបាក់សង្កត់ស្លាប់ យ៉ាងអាណោចអាធម

(ខេត្តកំពង់ធំ)៖ ក្មេងប្រុសម្នាក់បានស្លាប់យ៉ាងអាណោចអាធម ខណៈឪពុកម្តាយកំពុងអង្គុយហូបបាយត្រូវបានគ្រែបាក់សង្កត់។ ហេតុការណ៍នេះនៅម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចឱ្យដឹងថា សពជនរងគ្រោះឈ្មោះ ធា ដាវីត ភេទប្រុស អាយុ១ឆ្នាំ៨ខែ រស់នៅក្នុងភូមិ/ឃុំ កើតហេតុខាងលើ។ មុនកើតហេតុជនរងគ្រោះបានចុះលេងក្រោមគ្រែ ពេលឪពុកម្តាយ កំពុងអង្គុយហូបបាយនៅលើគ្រែ ហើយបានបាក់គ្រែសង្កត់លើកូនដោយពុំដឹងកូននៅក្រោមគ្រែ បណ្តាលឱ្យស្លាប់តែម្ដង។

គួររំលឹកថា កណីដូចនេះកើតមានឡើងដោយកម្រ ដូច្នេះសូមឪពុកម្តាយគ្រប់រូប ត្រូវបន្ថែមការយកចិត្តទុកដាក់ មើលថែទាំកូនតូចៗឱ្យបានល្អ កុំឱ្យឆ្ងាយពីក្រសែភ្នែក ព្រោះវ័យកូនតូចៗជាទីស្រឡាញ់ពេញរពឹសខ្លាំង កុំឱ្យកើតមានឡើងនូវរឿងអកុសលដូចពេលនេះ៕ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun