Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ជំរុញដល់មន្ត្រីជំនាញយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿងញៀន ក្រុមក្មេងទំនើង និងបំផ្លិចបំផ្លាញធនធានធម្មជាតិ

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ជំរុញដល់មន្ត្រីជំនាញយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿងញៀន ក្រុមក្មេងទំនើង និងបំផ្លិចបំផ្លាញធនធានធម្មជាតិ

(ខេត្តកំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ ការអនុវត្តតួនាទី/ភារកិច្ច វឌ្ឍន:ភាពការងារកងរាជអាវុធហត្ថ ប្រចាំវិច្ឆិកា ទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០២៤ ។

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ ការអនុវត្តតួនាទី ភារកិច្ច វឌ្ឍន:ភាពការងារកងរាជអាវុធហត្ថ ប្រចាំវិច្ឆិកា ទិសដៅអនុវត្តន៍បន្តខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធានអង្គភាព មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុកទាំង៩ និងមេបញ្ជាការ កងអនុសេនាធំចល័តអ្នកចូលរួមចំនួន ៤២នាក់ (នារី០៣នាក់)

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍មេបញ្ជាការ បានកោតសរសើរ និងថ្លែងអណរគុណ ដល់បណ្តាអង្គភាពជំនាញ មូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ដែលបានខិតខំបំពេញភារ:កិច្ចជំនាញ តាមតួនាទីភារ:កិច្ចបានល្អប្រសើរដោយការទទួលខុសត្រូវ ។ ឃើញថា មួយរយ:កន្លងមកបងប្អូនធ្វើបានល្អក្នុងការចូលរួមសហការថែរក្សារសន្តិសុខសណ្តាប់ធ្នាប់ ជួយសង្គ្រោះគ្រោះមហន្តរាយផ្សេង ជូនប្រជាពលរដ្ឋ ។ ការពារសន្តិសុខតម្រាយផ្លូវ សម្រួលចរាចរជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្ត ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជាបន្ថែម ដល់បណ្ដាអង្គភាពជំនាញ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង.ស្រុក ត្រូវគ្រប់គ្រងកម្លាំងឲ្យបានល្អ ពង្រឹងការអនុវត្តន៍តួនាទីភារកិច្ចស្នូល ខិតខំយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ត្រៀមកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងឧប្បត្តិហេតុផ្សេៗ ដែលកើតឡើងក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្តថា. ត្រូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ទម្រង់ ពិសេសបទល្មើសគ្រឿងញៀន ក្រុមក្មេងទំនើង បទល្មើសបំផ្លិចបំផ្លាញធនធានធម្មជាតិ ។ អត្ថបទកាងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun