Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរបរិស្ថានខេត្តកំពង់ធំ សហការជាមួយកម្លាំងស្នាក់ការអូរងាវនៃដែនជម្រកសត្វព្រៃព្រៃឡង់ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិនៅចំណុចអូរងាវ ស្រុកសណ្ដាន់

មន្ទីរបរិស្ថានខេត្តកំពង់ធំ សហការជាមួយកម្លាំងស្នាក់ការអូរងាវនៃដែនជម្រកសត្វព្រៃព្រៃឡង់ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិនៅចំណុចអូរងាវ ស្រុកសណ្ដាន់

(កំពង់ធំ)÷នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៥និង២០នាទីល្ងាច ក្រោយបានទទួលបញ្ជារពីលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ កម្លាំងទីចាត់ការអណ្ដាសនៃដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ បានសហការជាមួយកម្លាំងស្នាក់ការអូរងាវនៃដែនជម្រកសត្វព្រៃព្រៃឡង់បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ(ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត)នៅចំណុចអូរងាវត្រង់និយាមកការលេខ536926_1464764 ស្ថិតក្នុងភូមិស្រែវាលកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ដោយមានការចង្អុលបង្ហាញពីលោក តុប កក្កដា នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះកម្លាំងបានឃាត់រថយន្តមួយគ្រឿងម៉ាកMAZDAពណ៌សពាក់ស្លាកលេខភ្នំពេញ2BB 2412 ដឹកឈើម៉ៃតាប់ប្រភេទសុក្រំចំនួន១២ដុំ ស្មើ០.៩៤៨ម៉ែត្រគូប នៅវេលាម៉ោង៨និង៧នាទី យប់ថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២ឥ២៤ កម្លាំងបានបន្តប្រតិបត្តិការបង្ក្រាបទៅលើរថយន្តមួយគ្រឿងទៀតនៅចំណុចទួលសេវាត្រង់និយាយមកការលេខ537693_1463141 ស្ថិតក្នុងភូមិស្រែវាលកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ នៅក្នុងកិច្ចប្រតិបត្តិការនេះយើងបានឃាត់រថយន្តមួយគ្រឿងម៉ាក់LEXUSពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AN 1660 ដឹកឈើម៉ៃតាប់ប្រភេទសុក្រមចំនួន១៨ដុំ ស្មើ០.៧៩២ម៉ែត្រគូប។
  
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបញ្ជាក់ជាលទ្ធផល÷ឃាត់រថយន្តបានចំនួន០២គ្រឿង និងឈើចំនួន៣០ដុំ ស្មើ១.៧៤ ម៉ែត្រគូប បច្ចុប្បន្នវត្ថុតាងរក្សាទុក្ខបណ្ដោះអាសន្ននៅស្នាក់ការអូរងាវ ដេីម្បីបន្តនីតិវិធីតាមច្បាប់ក្រមបរិស្ថាននិងធនធានធម្មជាតិ។ អត្ថបទមន្ទីរបរិស្ថានខេត្តកំពង់ធំ-ពនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun