សមត្ថកិច្ចបរិស្ថានខេត្តកំពង់ធំ ធ្វើការបង្ក្រាបរថយន្តមួយគ្រឿងដឹកជញ្ជូនផលិតផលព្រៃឈើ
(ខេត្តកំពង់ធំ)៖ ក្រោមបទបញ្ជារបស់លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ កម្លាំងស្នាក់ការបរិស្ថានអូរផ្អាវ សហការជាមួយកម្លាំងស្នាក់ការច្រកតោល និងកម្លាំងស្នាក់ការបរិស្ថានព្រះអាទិត្យ បានធ្វើការបង្ក្រាបរថយន្តមួយគ្រឿងដែលធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើ។
ប្រតិបត្តិការបង្ក្រាបនេះនៅម៉ោងប្រមាណ១១និង០៥នាទី យប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចស្ពានអូរល្អក់UTM542748 – 1443921 ស្ថិតក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបញ្ជាក់ថាករណីឃាត់បានរថយន្តមួយគ្រឿងម៉ាកHYUNDAI ទំងន់ផ្ទុក៥តោន(ក្បាលពណ៌ស)ទ្រុងពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3D-1918 ដឹកជញ្ជូនឈើមូលក្រលឹងហើយ ប្រភេទឈើកកោះរួមមាន
មុខកាត់៣០ជុំ ប្រវែង៣ម៉ែត្រ ចំនួន២១ដើម រីឯតៃកុងរថយន្ដគេចខ្លួនបាត់។
បច្ចុប្បន្នវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការបរិស្ថានអូងាវ ដើម្បីបន្តនីតិវិធី៕ អត្ថបទមន្ទីរបរិស្ថានខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។