Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយសូត្រមន្តអង្គកឋិនទាន ប្រមូលបច្ច័យកសាងសាលាឆ័នវត្តឌួងសុរិយា ហៅវត្តក្តីដូង

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយសូត្រមន្តអង្គកឋិនទាន ប្រមូលបច្ច័យកសាងសាលាឆ័នវត្តឌួងសុរិយា ហៅវត្តក្តីដូង

(កំពង់ធំ)៖លោកជំទាវ  ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ រួមពុទ្ធបរិស័ទ ឧបាសក ឧបាសិកា និង
អាចារ្យគណៈកម្មការវត្តសូត្រមន្តអង្គកឋិនទានប្រមូលបច្ច័យកសាងសាលាឆ័នវត្តឌួងសុរិយា ហៅវត្តក្តីដូង រសៀលថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកជំទាវបញ្ជាក់ថាកឋិនទានគឺជាបុណ្យមួយមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះជាទានមានមកតាមផ្លូវព្រះវិន័យហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយគឺរយៈកាលទទួលកឋិនទានក្តី និងរយៈកាលធ្វើកឋិនទានក្តីអាចធ្វើបានក្នុងសម័យតែ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក។

លោកជំទាវ ឃួន ឃុនឌី ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយសូមអំពាវនាវដល់សប្បុរសជនចូលរួមចាប់មគ្គផលតាមសទ្ធាជ្រះថ្លារៀងៗខ្លួនដើម្បីសាងសង់សាលាឆ័ននេះឲ្យបានរួចរាល់ជាស្ថាពរក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
តាមការបញ្ជាក់ពីព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា ហៅវត្តក្ដីដូង និងជាធម្មធរមន្ត្រីសង្ឃស្រុកកំពង់ស្វាយបានឲ្យដឹងថាសាលា
ឆាន់ថ្មីមានបណ្តោយ ៤៧ ម៉ែត្រ ទទឹង ៣៥ ម៉ែត្រ និងកម្ពស់ ១២ ម៉ែត្រ សាលាឆ័ននេះសាង់សង់មិនទានរួចរាល់ទេដោយនៅខ្វះជញ្ជាំង ក្រាលការ៉ូ ថ្នាំលាប  ពិដាន និង គំនូរជាដើម ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun