Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣និងលេីកទិសដៅការងារត្រីមាសទី៤​ ឆ្នាំ២០២៤

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣និងលេីកទិសដៅការងារត្រីមាសទី៤​ ឆ្នាំ២០២៤

គ​ណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ធំ បើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំត្រីមាសទី​៣និងលេីកទិសដៅទី​៤​ ចុងឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ​ លំ​ គន្ធារី​ អភិបាលរងខេត្ត និងជាប្រធានលេខាធិការគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តកំពង់ធំ និងមន្ទីរ​ពាក់ព័ន្ធជុំវិញខេត្តផងដែរ​ នាល្ងាចថ្ងៃទី៥ ខែវិច្ចិកា ឆ្នាំ២០២៤ ។

តាមរបាយការណ៍របស់គណៈកម្មាធិការប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ធំ បានឱ្យដឹងថា លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តំពង់ធំ(គ.ខ.ប.ជ )បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និងស្រុកសន្ទុក និង ស្រុកបារាយណ៍ ចុះផ្សព្វផ្សាយច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ច្បាប់ ប្រឆាំងអំពើហិង្សា ក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ បានចំនួន ៣៤លើក។​ បានផ្សព្វផ្សាយអំពី គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពបានចំនួន ១.៣៩៧លើក​។

លោកជំទាវ​ លំ​ គន្ធារី​ អភិបាលរងខេត្ត និងជាប្រធានលេខាធិការគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ធំ បានជំរុញឱ្យក្រុមការងារជំនាញអន្តរមន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធនានា មានភារកិច្ចស្នូល ក្នុងការប្រមូលផ្ដុំ តាមដានសកម្មភាពការងារជួញដូរមនុស្ស ពិសេសនៅតាមតំបន់ដាច់ស្រយាលនៅតែមានករណី រំលោភបំពានផ្លូវ ភេទលើកុមារដោយសារប្រើប្រាស់ជាតិស្រវឹង។ ត្រូវបង្កើនបើកវគ្គអប់រំ ផ្សព្វផ្សាយតាម មូលដ្ឋាន សហគមន៍ ស្ដីពីការរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត។ អនុវត្តន៍តាមដាន និងស្រាវជ្រាវមុខសញ្ញា ជនសង្ស័យនៅតាមទីតាំងដែលសង្ស័យមួយចំនួន បង្កើតការងារផ្ដល់ព័ត៌មានបម្រើឱ្យការងារបង្ការ បង្ក្រាប បទល្មើសអំពើជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីឈានទៅការលុបបំបាត់ នឹងកាត់បន្ថយអំពើជួញដូរមនុស្សនៅក្នុងខេត្តកំពង់ធំ​ ឱ្យមានប្រសិទ្ធភាព៕

លោកជំទាវ​ក៏បានគូសបញ្ជាក់បន្ថែមថា​ ក្នុងនាមគណៈកម្មាធិការ គ.ខ.ប.ជ ខ្ញុំសូមឱ្យមន្ត្រីអនុវត្តច្បាប់ ត្រូវមានវិធានការរឹតបន្តឹង និងដាក់កម្លាំងសម្ងាត់ក្នុងការស៊ើបអង្កេតរកមុខសញ្ញាដែលប្រព្រឹត្តបទល្មើសជួញដូរមនុស្ស និងបទល្មើសនានាមកផ្តន្ទាទោសតាមច្បាប់ និងសូមឱ្យមន្រ្តីដែលទទួលបន្ទុកការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ត្រូវចូលរួមសហការគ្នាឱ្យបានល្អប្រសើរ និងថ្លែងអំណរគុណដល់អង្គការដៃគូ និងមន្ទីរ-អង្គភាព ដែលបានសហការ ជាមួយគណៈកម្មាធិការ និងលេខាធិការដ្ឋាន គខបជ ថ្នាក់ខេត្ត ក្នុងការជួយគាំទ្រ និងពង្រឹងការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាផ្នែកមួយ ដែលបានបញ្ជ្រាបចូលក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងធ្វើឲ្យប្រសើរឡើងវិញនូវការអង្កេត ការប៉ះទង្គិចផ្នែកផ្លូវចិត្ត របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស សំដៅការពារសុខុមាលភាព និងការកសាងទំនុកចិត្តរបស់ជនរងគ្រោះ ម្យ៉ាងវិញទៀតជួយសម្រួលដល់ការសហការយ៉ាងប្រសើរជាមួយអ្នកអនុវត្តច្បាប់ ។
អត្ថបទដោយ​ យីម​ ប៊ុន​ ហ័រ​
រូបភាពដោយ​ ចន្ថា​ បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun