Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការី ផ្ដល់អំណោយមនុស្សធម៌ ជូនលោកយាយលោកតា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការី ផ្ដល់អំណោយមនុស្សធម៌ ជូនលោកយាយលោកតា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ នៅក្នុងពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីទៅកាន់វត្តបុទុមសាគរហៅវត្តស្រែវាលខាងកើតស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ នួន វិធាវី រួមជាមួយសប្បុរសជន និងសហការីនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភអំណោយមនុស្សធម៌ជូនដល់លោកយាយលោកតា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស  នៅឃុំដងកាំបិតស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ ២០២៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេ តែងតែគិតគូរព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនយើងក៏ដូចជាក្មួយៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដែលត្រូវចូលបវេសនកាលនេះ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងរបស់ខ្លួនរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ នៅពេលអនាគត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍បន្ថែមទៀតថា ក្រោមដំបូលសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងកំពុងប្រែមុខប្រែមាត់ថ្មីនៅលើឆាកអន្តរជាតិ ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងស្វាហាប់ក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ រួមជាមួយសប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានធំឃុំដងកាំបិត បានឧបត្ថម្ភជូនលោកយាយលោកតាចំនួន ២៥នាក់ ក្នុងម្នាក់ៗទទួលបានសារុងមួយ និងថវិកាមួយម៉ឺនរៀល លោកគ្រូអ្នកគ្រូចំនួន៥នាក់ ក្នុងម្នាក់ៗទទួលបានសារុងមួយ និងថវិកា៥ម៉ឺនរៀល សិស្សានុសិស្សចំនួន១៣០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅពីរក្បាល ប៊ិចមួយដើម ខ្មៅដៃមួយដើម បន្ទាត់មួយដើម និងថវិកាចំនួន២០០០រៀល ដោយឡែកប្រជាការពារ ដែលរួមចំណែកនិងកិច្ចការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីបុណ្យអង្គកឋិនទានទទួលបានថវិកាចំនួន១០ម៉ឺនរៀលផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun