Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ត្រីអប់រំខេត្តកំពង់ធំ ៖ រៀនដើម្បីអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និង សង្គមជាតិ (កំពង់ធំ)៖លោក អ៊ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំបានថ្លែងថារៀនដើម្បីអភិវឌ្ឍន៍ ខ្លួនឯង គ្រួសារ និងសង្គមជាតិ

មន្ត្រីអប់រំខេត្តកំពង់ធំ ៖ រៀនដើម្បីអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និង សង្គមជាតិ (កំពង់ធំ)៖លោក អ៊ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំបានថ្លែងថារៀនដើម្បីអភិវឌ្ឍន៍ ខ្លួនឯង គ្រួសារ និងសង្គមជាតិ ។

លោក អ៊ឹម វ៉ាន់នី បានថ្លែងក្នុងពិធីអបអរសាទរប្រគល់វិញ្ញាបនបត្រមធ្យមសិក្សាបឋមភូមិនិងបណ្ណសរសើរដល់សិស្សពូកែប្រចាំឆ្នាំ ២០២៣-២០២៤ប្រមាណជិត២០០ នាក់ នៅសាលារៀនសុវណ្ណភូមិទីរួមខេត្តកំពង់ធំថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
លោកបន្តថាសាលារៀនសុវណ្ណភូមិពិតជាមានការរីកចម្រើនជាលំដាប់ក្នុងការចូលរួមចំណែកទ្រទ្រង់វិស័យអប់រំនៅព្រះពជាណាចក្រកម្ពុជាឱ្យកាន់តែមានសក្តានុពលក្នុងការជួយជំរុញក្មួយៗបន្តទៅថ្នាក់ឧត្តមសិក្សាសេចក្តីថ្លៃថ្នូរ។

លោកបានបន្តទៀតថាការចែកសញ្ញាបត្រនិងបណ្ណសរសើរពេលនេះជាសារជូនដំណឹងដ៏សំខាន់សម្រាប់លោកឪពុក អ្នកម្តាយ អ្នកអាណាព្យាបាល និងក្មួយៗសិស្សានុសិស្សទាំងអស់ថានេះហើយដែលជាសមិទ្ធផលដែលក្មួយៗសិស្សានុសិស្សទាំងអស់នៃសាលារៀនសុវណ្ណភូមិបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ នឹងចូលរួមលើកកម្ពស់ គុណភាពអប់រំ របស់សាលារៀនសុវណ្ណភូមិធ្វើយ៉ាងណាឱ្យក្មួយៗ ប្អូនៗសិស្សានុសិស្ស ទទួលបាននូវវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទាពេញលេញដើម្បីបន្តទៅថ្នាក់ឧត្តមសិក្សាដោយជោគជ័យនិងក្លាយជាពលរដ្ឋប្រកបដោយសេចក្តីថ្លៃថ្នូរស្របតាម “គោលនយោបាយបញ្ចកោណ” របស់រាជរដ្ឋាភិបាល។

លោកសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកនាយកសាលា ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សាគ្រប់ផ្នែកទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្មទាំងកម្លាំងកាយកម្លាំងចិត្ត និងស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារដើម្បីសម្រេចឱ្យបាននូវគោលដៅរួមរបស់ស្ថាប័ន និងស្របទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡា នៃ ព្រះរាជាណាចក្រកម្ពុជា។

លោក ប្រាក់ លីម នាយកសាលារៀនសុវណ្ណភូមិខេត្តកំពង់ធំបានបញ្ជាក់ថាសលារៀនបានបើកដំណើរការនៅឆ្នាំ២០២២ ដែលបច្ចុប្បន្នមានសិស្សជិត ៧០០នាក់ ផ្នែកចំណេះទូទៅខ្មែរ មានពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់ទី១២ យើងមានសិស្សកំពុងរៀនថ្នាក់ទី១២ហើយនាឆ្នាំនេះដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ជាមួយសាលាសាធារណៈគឺសាលារដ្ឋដែលរៀបចំដោយក្រសួង អប់រំ យុវជន និងកីឡា។

លោកបានបញ្ជាក់ថាដើម្បីបន្តកំណែលម្អកម្មវិធីសិក្សាឱ្យស្របទៅនឹងការអប់រំតាមបែបសតវត្សទី២១ដោយបញ្ជ្រៀបការសិក្សាតាមបែបស្ថាបនានិយមដោយផ្តោតលើវិធីសាស្ត្របង្រៀនបែបថ្មីដូចជាការ បង្រៀនបែបគម្រោង វិធីសាស្ត្របង្រៀនបែបសហការ វិធីសាស្ត្របង្រៀនបែបរុករក ការ បញ្ជ្រៀបស្ទែម ជាពិសេសពង្រឹងបន្ថែមលើជំនាញICTដល់ប្អូនៗសិស្សានុសិស្ស បានបំពាក់smart TV តាមបន្ទប់ទាំងអស់ដើម្បីជំនួយដល់ការបង្រៀននិងរៀន និងពង្រឹងបន្ថែមជានឹងសហការជាមួយសាលាល្បីៗជាដៃគូរនៅក្នុងស្រុក និងក្រៅស្រុកដើម្បី ឱ្យប្អូនៗដែលមានសមត្ថភាពខ្លាំងមានឱកាសបានប្រឡងប្រកួតប្រជែងសមត្ថភាព ក៏ដូចការ ប្រឡងយកអាហារូបករណ៍ផងដែរ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun