Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សាលាដំបូងខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល៩ខែ នៃយុទ្ធនាការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ របស់ក្រសួងយុត្តិធម៌

សាលាដំបូងខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល៩ខែ នៃយុទ្ធនាការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ របស់ក្រសួងយុត្តិធម៌

(កំពង់ធំ)÷ កន្លងទៅថ្មីៗនេះនៅសាលដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ និងឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផល នៃកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល៩ខែ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ របស់ក្រសួងយុត្តិធម៌។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកអនុប្រធានសាលាដំបូង លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន លោក-លោកស្រីក្រឡាបញ្ជី និងមន្រ្តីនៃលេខាធិការដ្ឋានរដ្ឋបាលទាំងអស់។

ឯកឧត្តមប្រធាន និងឯកឧត្តមព្រះរាជអាជ្ញា បានកោតសរសើរ និងថ្លែងអំណរគុណ ដល់លោក-លោកស្រីចៅក្រម លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីក្រឡាបញ្ជី និងមន្រ្តីនៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងទាំងអស់ ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ធ្វើឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អ ក្នុងការអនុវត្តយុទ្ធនាការទាំងពីរខាងលើ។

ជាចុងក្រោយ ឯកឧត្តមប្រធាន និងឯកឧត្តមព្រះរាជអាជ្ញា បានលើកទឹកចិត្ត និងជម្រុញឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុន និងក្លាយទៅជាសាលាជម្រះក្តីឈានមុខគេក្នុងការអនុវត្តយុទ្ធនាការរបស់ក្រសួងយុត្តិធម៌។ អត្ថបទអយ្យការអមសាលាដំបូងខេត្តកំពង់ធំ-ពិនិតកយនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun