Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ពិការ​ នៅ​ស្រុក​កំពង់​ស្វាយ​

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ពិការ​ នៅ​ស្រុក​កំពង់​ស្វាយ​

(ខេត្តកំពង់ធំ)៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​តុលា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ តំណាង​ឲ្យ​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្តន៍ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បាន​ដឹកនាំ​សហការី​ នៃ​សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្តន៍​ជន​កម្ពុជា​ខេត្ត​កំពង់​ធំ​ និង​ស្រុក​កំពង់​ស្វាយ​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ពិការ​ ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​នៅ​ពេល​ថ្មីៗ​នេះ​ នៅ​គេហដ្ឋាន​របស់​សព​ ស្ថិតនៅ​ភូមិ​ព្រៃគុយ ឃុំ​ព្រៃ​គុយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ។

លោក​អនុ​សេនី​យ៍ទោ​ យិន ដាលីន​ នាយ​រង​ការិយាល័យ​ទី១​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ តំណាង​ឲ្យ​ក្រុម​លេខាធិការដ្ឋាន​ សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្តន៍ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បាន​បញ្ជាក់​ថា​ លោក​ ចាន់ ហូយ ជាអតីយុទ្ធជនពិការ អាយុ៧៥ឆ្នាំ មានឋានន្តសក្តិពលបាលឯក អតីតនៅអង្គភាពយោធាទីរួមខេត្ត លោកបានរបួសពិការប្រយុទ្ធជាមួយខ្មាំងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩៩៦ នៅសមរភូមិអូរពោធិ  ខេត្តព្រះវិហារ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ទី​បំផុត​ចំពោះ​ការ​បាត់បង់​លោក​ ចាន់ ហូយ ដែល​ជា​អតីត​យុទ្ធ​ជន​ពិការ​ ធ្លាប់​មាន​គុណ​បំណាច់​ចំពោះ​ជាតិ​ និង​ប្រជាជន​កម្ពុជា​ ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ ការ​ពារ​ទប់ស្កាត់​ មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​ត្រឡប់​មក​វិញ​បាន​  ព្រម​ទាំង​បាន​ចូលរួម​ចំណែក​ជា​ប្រតិបត្តិករ​ នៃ​នយោបាយ​ឈ្នះ​ ឈ្នះ​ របស់​មួយ​សម្តេច​តេជោ​​ ​ហ៊ុន​ សែន​ ដែល​បាន​នាំមក​នូវ​សន្តិភាព​ និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ​ដូច​សព្វ​ថ្ងៃ​នេះ​ ។

ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ផ្សព្វផ្សាយ​លទ្ធផល​នៃ​មហា​សន្និបាត​វិសាមញ្ញតំណាងអតី​យុទ្ធ​ជន​ កម្ពុជា​ទូទាំង​ប្រទេស​ ដែល​ផ្តោត​សំខាន់​លើ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុត​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ​ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និង​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំពោះ​ជីវភាព​រស់នៅ​ របស់​បងប្អូន​អតីត​យុទ្ធ​ជន​ និង​និវត្តន៍ជន​កម្ពុជា​ ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ គិត​ទាំង​ការ​យក​ចិត្ត​ទុកដាក់​ ការ​សិក្សា​រៀន​សូត្រ​ ការ​ផ្តល់​ការ​ងារ​សមស្រប​សម្រាប់​កូន​ចៅ​អតីត​យុទ្ធ​ជន​ និង​និវត្តន៍ជន​យេីង​  រួម​ទាំង​ការ​ដោះ​ស្រាយ​ដីធ្លី​ និង​ផ្ទះ​សម្បែង​ ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ និង​និវត្តន៍​ជន​កម្ពុជា​ ដែល​គ្មាន​ដី​គ្មាន​ផ្ទះ​ ពិត​ប្រាកដ​ផងដែរ​ ។

នៅ​ក្នុង​ឱកាស​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ និង​គោរព​វិញ្ញាណក្ខន្ធ​សព​ អតីត​យុទ្ធ​ជន​ពិការ​ ឈ្មោះ​  ចាន់ ហូយ នេះដែរ។ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ប្រគល់​ជូន​នូវ​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន​ ៤,០០០,០០០​ រៀល​  និង​គ្រឿង​ឧបភោគ​បរិភោគ​ អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត ​ពេជ​ ចន្ទ​មុន្នី​ ជូន​ដល់​ក្រុម​គ្រួសារ​សព​ផងដែរ​  ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV