Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ចៅសង្កាត់រងទី១  ជួបសំណេះសំណាល និងបំពាក់ឯកសណ្ឋាន ព្រមទាំងប្រគល់ទ្យុទាក់ទងជូនដល់កម្លាំងប្រជាការពារ ដើម្បីប្រើប្រាស់ក្នុងការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

ចៅសង្កាត់រងទី១  ជួបសំណេះសំណាល និងបំពាក់ឯកសណ្ឋាន ព្រមទាំងប្រគល់ទ្យុទាក់ទងជូនដល់កម្លាំងប្រជាការពារ ដើម្បីប្រើប្រាស់ក្នុងការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

(កំពង់ធំ)÷នៅថ្ងៃទី 19 ខែឧសភាឆ្នាំ 2026 លោក ពេជ្រ សៀងលី ចៅសង្កាត់រងទី១ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់ឯកសណ្ឋានជូនដល់កម្លាំងប្រជាការពារភូមិព្រៃបន្លិច ចំនួន ១០នាក់ ព្រមទាំងប្រគល់វិទ្យុទាក់ទងចំនួន ១គ្រឿង ដើម្បីប្រើប្រាស់ក្នុងការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ លោក ពេជ្រ សៀងលី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញភារកិច្ចរបស់កម្លាំងប្រជាការពារភូមិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

លោកក៏បានជំរុញឱ្យកម្លាំងប្រជាការពារទាំងអស់ បន្តអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការ ទប់ស្កាត់ និងរាយការណ៍អំពីបញ្ហាផ្សេងៗដែលអាចប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ កម្លាំងប្រជាការពារភូមិព្រៃបន្លិច ក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្រពីថ្នាក់ដឹកនាំសង្កាត់ ដែលតែងតែគិតគូរពង្រឹងសម្ភារៈ និងលើកទឹកចិត្តដល់កម្លាំងនៅមូលដ្ឋាន ដើម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ឯកសណ្ឋានប្រជាការពារនិងវិទ្យុទាក់ទង  ជាការជួយឧបត្ថមនិងគាំទ្ររបស់ លោក វីរសេនីយ៍ត្រី គង់ ឈុនលី នាយការិយាល័យបុគ្គលិតនៃបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តកំពង់ធំ ។ (អត្ថបទអ៊ុម ញឹប)

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV