Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ទៅពិនិត្យទីតាំងដីសម្រាប់សាងសង់ផ្ទះថ្មី នៅក្នុងមណ្ឌលអភិវឌ្ឍន៍ មរតកតេជោធិបតីថ្លុកព្រីង ជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ ចំនួន ៣៥គ្រួសារ ថ្មីបន្ថែមទៀត

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ទៅពិនិត្យទីតាំងដីសម្រាប់សាងសង់ផ្ទះថ្មី នៅក្នុងមណ្ឌលអភិវឌ្ឍន៍ មរតកតេជោធិបតីថ្លុកព្រីង ជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ ចំនួន ៣៥គ្រួសារ ថ្មីបន្ថែមទៀត

ខេត្តកំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។ នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក​ជុំ​ វិរៈ​ អភិបាល​រង​ស្រុក​សន្ទុក​បានដឹក​នាំ​សហការី​ទៅពិនិត្យស្ថានភាពទីតាំងដីជាក់ស្ដែងសម្រាប់ដំណើរការសាងសង់ផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អតីតយុទ្ធជន ចំនួន ៣៥ គ្រួសារថ្មីទៀត នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោ អធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ កន្លងទៅ​នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីងនេះ សម្ដេចតេជោ ហ៊ុន សែន និង​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម រួមជាមួយអាជ្ញាធរដែនដី និងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដំណើរការសាងសង់ផ្ទះ​និង​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​ជូនបងប្អូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ បានចំនួន ២០៦គ្រួសាររួចមកហើយ ដោយក្នុងនោះមាន ១៤១ គ្រួសារ ទទួលបានដីក្នុងមួយគ្រួសារមួយហិកតាកន្លះ ក្នុង​មួយ​គ្រួសារ​  ហើយបងប្អូនបានរស់នៅអស់រយៈពេល ៥ ឆ្នាំមកហើយ ។  ដោយឡែក ៦៥ គ្រួសារទៀត ទទួលបានដីក្នុងមួយគ្រួសារ មួយហិកតា ហើយបានមករស់នៅលើទីតាំងនេះជិតមួយឆ្នាំមកហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា៖  ថ្ងៃនេះ ដើម្បីដោះស្រាយជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ ចំនួន ៣៥ គ្រួសារទៀត នៅ​ខេត្ត​កំពង់ធំ​ សម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិ គន់ គីម ដើម្បីសហការជាមួយ​អាជ្ញាធរ​ដែនដី​ ត្រៀមរៀបចំចាត់ចែងដំណើរការសាងសង់ផ្ទះថ្មី និងរៀបចំដីសម្បទានសង្គមកិច្ចនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជននេះ ជូនពួកគាត់បន្ថែមទៀត ដើម្បីបានរស់នៅសមរម្យក្នុងការកសាងជីវភាពថ្មី។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមឯកឧត្តម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅជូនបងប្អូនអតីតយុទ្ធជន នៅទូទាំងប្រទេស និយាយ​រួម​  និង​និយាយ​ដោយ​ឡែក​នៅខេត្តកំពង់ធំផងដែរ និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការកុំបីឃ្លៀងទៀតឡើយ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV