បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើការត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិននៃកងរាជអាវុធហត្ថ ដល់អាយុសោធននិវត្តន៍
(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំដំណើរការត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិននៃកងរាជអាវុធហត្ថខេត្ត ដល់អាយុចូលសោធននិវត្តន៍ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានលើកឡើងថាការត្រួតពិនិត្យចំនួនទ័ព-កូន និងស្ថានភាពយោធិន (បុគ្គលិក) នៃកងរាជអាវុធហត្ថខេត្ត ដល់អាយុចូលសោធននិវត្តន៍ ជាការងារសំខាន់ក្នុងការគ្រប់គ្រងធនធានមនុស្ស និងរៀបចំផែនការបន្តសមត្ថភាពកងកម្លាំង។ ការត្រួតពិនិត្យចំនួនទ័ព-កូន បញ្ជីឈ្មោះយោធិនសរុប កំណត់នាយទាហានដល់អាយុចូលសោធននិវត្តន៍ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលបានកំណត់ ។ពិនិត្យថ្ងៃខែឆ្នាំកំណើត និងកំណត់អាយុតាមបទបញ្ជា បញ្ជីអ្នកដល់អាយុក្នុងឆ្នាំបច្ចុប្បន្ន និងឆ្នាំបន្ទាប់ ផ្ទៀងផ្ទាត់ឯកសារផ្លូវការ (សំបុត្រកំណើត សៀវភៅសេវាកម្ម)។
លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ បានប្រសាសន៍ថាដើម្បីវាយតម្លៃស្ថានភាពយោធិនសុខភាពទូទៅ និងសមត្ថភាពបន្តការងារប្រវត្តិបម្រើការ និងវិន័យជំនាញឯកទេស និងតួនាទីបច្ចុប្បន្ន។ រៀបចំផែនការប្តូរបុគ្គលិកកំណត់អ្នកជំនួសសម្រាប់តួនាទីសំខាន់ផែនការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងសម្របសម្រួលការផ្លាស់ប្តូរមុខងារ មុនពេលចូលនិវត្តន៍។ ដំណើរការរដ្ឋបាលសោធននិវត្តន៍រៀបចំសំណុំឯកសារសោធនិវត្តន៍(ប្រាក់បៀវត្ស,លិខិតបញ្ជាក់)ដាក់ស្នើទៅអង្គភាពពាក់ព័ន្ធតាមនីតិវិធីជូនដំណឹងជាផ្លូវការដល់យោធិនមុនពេលចូលនិវត្តន៍។ របាយការណ៍ និងតាមដានរាយការណ៍ជាប្រចាំខែ/ត្រីមាសអំពីចំនួន និងស្ថានភាពបង្កើតប្រព័ន្ធទិន្នន័យឱ្យទាន់សម័យតាមដានបន្ទាប់ពីចូលនិវត្តន៍ (បញ្ហាសោធន អត្ថប្រយោជន៍)។ អត្ថបទ កងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យអ៊ុមញឹប។












![]()
