Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អង្គការក្រាម វ័លវ៉ាយ(CRAM Wordwide) កាត់ខ្សែបូរសម្ពោធដាក់ឱ្យដំណើរការព្រះវិហារពួកក្រុមជំនុំព្រះគ្រីស្ទនីពេជ(ក) ក្នុងស្រុកកំពង់ស្វាយ

អង្គការក្រាម វ័លវ៉ាយ(CRAM Wordwide) កាត់ខ្សែបូរសម្ពោធដាក់ឱ្យដំណើរការព្រះវិហារពួកក្រុមជំនុំព្រះគ្រីស្ទនីពេជ(ក) ក្នុងស្រុកកំពង់ស្វាយ

(កំពង់ធំ)÷ អង្គការក្រាម វ័លវ៉ាយ(CRAM Wordwide)  ដែលដឹកនាំដោយលោក ស្ទីវផាន់ ចនសាន់ លោក ស៊ី វ៉ាយគីម លោក អេដ្រេង ស្តុត និងលោក មាស ថាវី និងសហការីបានអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យដំណើរការព្រះវិហារពួកក្រុមជំនុំព្រះគ្រីស្ទនីពេជ(ក) ស្ថិតនៅភូមិនីពេជ(ក) ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។

កម្មវិធីនេះផងដែរក៍មានការអញ្ជើញចូលរួមពីលោក ចន ស៊ុងយ៊ុង គ្រូគង្វាលនៅព្រះវិហារសេផានាស្រយ៉ូវ លោក យ៉ូន លីយុន និងលោកស្រី លន់ សុភាព គ្រូគង្វាលនៅព្រះវិហារពួកក្រុមជំនុំព្រះគ្រីស្ទនីពេពេជ(ក) ក្រុមជំនុំផ្សេងៗទៀត លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង៧០០នាក់ អញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។

ថ្លែងទៅកាន់លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សលោក យ៉ូន លីយុន គ្រូគង្វាលនៅពួកព្រះវិហារក្រុមជំនុំព្រះគ្រីស្ទនីពេជ(ក) បានលើកឡើងពីគោលបំណងនៃការកសាងព្រះវិហារនេះ ដើម្បីអធិស្ឋាន
ព្រះវិហារជាទីកន្លែងដែលអ្នកជំនឿគ្រឹសសាសនាចូលមកអធិស្ឋាន ស្តាប់ព្រះបន្ទូល។ ជាមជ្ឈមណ្ឌលសម្រាប់បង្រៀនអំពីព្រះបន្ទូល និងផ្សព្វផ្សាយសារៈសំខាន់នៃជំនឿគ្រឹសសាសនា ដល់សមាជិក និងសាធារណៈ។ បង្កើតសហគមន៍អ្នកជំនឿព្រះវិហារជួយភ្ជាប់មនុស្សដែលមានជំនឿដូចគ្នា ឱ្យមានការរួបរួម សហការ និងគាំទ្រគ្នាទៅវិញទៅមក។ ការអប់រំ និងណែនាំផ្លូវវិញ្ញាណ មានកម្មវិធីបង្រៀន សិក្សាព្រះគម្ពីរ និងណែនាំអំពីវិធីរស់នៅតាមគន្លងរបស់ព្រះ។ សកម្មភាពសប្បុរសធម៌ និងសង្គមព្រះវិហារចូលរួមជួយសង្គមដូចជា ជួយអ្នកក្រីក្រ អ្នកខ្វះខាត ឬរៀបចំសកម្មភាពសប្បុរសធម៌ផ្សេងៗ។ 

នៅក្នុងពិធីសំណេះសំណាល និងកាត់ខ្សែបូរដាក់ប្រើប្រាស់ជាផ្លូវការនៅព្រះវិហារព្រះគ្រីស្ទលោក ស្ទីវផាន់ ចនសាន់ ថ្លែងថាព្រះវិហារដែលបានកសាងមកនេះគឺបានដោយសារពីការចូលរួមរបស់ក្រុមជំនុំនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដើម្បីយកមកកសាងជាសមិទ្ធផលមួយនេះ។ សូមឱ្យគ្រូគង្វាល និងក្រុមជំនុះទាំងអស់ចូលរួម មកអធិដ្ឋានជារៀងរាល់ថ្ងៃអាទិត្យឱ្យបានគ្រប់ៗគ្នាក្នុងការលើកតម្កើនដល់ព្រះយេស៊ូគ្រីស្ទ និងជួយតម្រង់ផ្លូវដល់បងប្អូនដែលមានជំនឿទៅលើព្រះយេស៊ូ ឱ្យមានសុខភាពល្អ និងអាយុវែងផងដែរ។

ជាចុងក្រោយលោក ស្ទីវផាន់ ចនសាន់ អំពាវនាវដល់គ្រូបង្វាល និងក្រុមជំនុំដោយសេចក្ដីគោរព និងសេចក្ដីស្រឡាញ់ឱ្យគ្រូបង្វាល និងក្រុមជំនុំទាំងអស់ ចូលរួមក្នុងការអធិដ្ឋានជាមួយគ្នា។ នៅពេលនេះយើងត្រូវការកម្លាំងវិញ្ញាណ និងការណែនាំពីព្រះជាម្ចាស់យ៉ាងខ្លាំង។ ចូលរួមអធិដ្ឋានសម្រាប់៖ សន្តិភាព និងសេចក្ដីសុខក្នុងសហគមន៍កម្លាំង និងប្រាជ្ញាសម្រាប់ថ្នាក់ដឹកនាំ ការពារនិងការអភ័យទោសសម្រាប់ប្រជាជន ការរីកចម្រើននៃសេចក្ដីជំនឿក្នុងក្រុមជំនុំ។ សូមឱ្យយើងរួបរួមចិត្តជាមួយគ្នា ក្នុងការស្វែងរកព្រះភក្ត្រព្រះជាម្ចាស់ និងទុកចិត្តលើការដឹកនាំរបស់ព្រះអង្គ សូមព្រះអម្ចាស់ប្រទានពរដល់អ្នកទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា ព្រះវិហារពួកក្រុមជំនុំព្រះគ្រីស្ទនីពេជ(ក) ក្នុងស្រុកកំពង់ស្វាយ ដែលកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បណ្ដោយមានប្រវែង១០០ម៉ែត្រ ទទឹងមានប្រវែង៣៣ម៉ែត្រ និងកម្ពស់៤ម៉ែត្រ ដែលជាអំណោយរបស់អង្គការក្រាម វ័លវ៉ាយ(CRAM Wordwide)ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី. ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV