Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញទិសដៅការងារ ៤ ចំនុច ដល់កងកម្លាំង យកទៅអនុវត្តឱ្យទទួលប្រសិទ្ធភាពខ្ពស់

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញទិសដៅការងារ ៤ ចំនុច ដល់កងកម្លាំង យកទៅអនុវត្តឱ្យទទួលប្រសិទ្ធភាពខ្ពស់

(កំពង់ធំ)÷ ព្រឹកថ្ងៃចន្ទទី ៤ ខែ ឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានកងកម្លាំងចូលរួមចំនួន ៣៧០ នាក់ នៅស្នងការដ្ឋាននគរបាលខេត្ត ។

បន្ទាប់ពីពិធីគោរពទង់ជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានលើកឡើង អំពីស្នាដៃ គុណបំណាច់ របស់បងប្អូនកងកម្លាំង ដែលអនុវត្តសម្រេចបាន
នាពេលកន្លងមក ជាពិសេសក្នុងបេសកកម្ម ការពារ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារវីរយុទ្ធជនពលី នៅសមរភូមិការពារបូរណភាពទឹកដី ដែលប្រារព្ធនៅខេត្តកំពង់ធំយើង ធានាបានសុខសុវត្ថិភាពល្អប្រសើរបំផុត។

ដើម្បីធានានិរន្តរភាពការងារ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់ចេញនូវទិសដៅ ៤ ចំនុច ដល់កងកម្លាំង សម្រាប់អនុវត្តបន្ត ឱ្យទទួលប្រសិទ្ធភាពខ្ពស់÷

១-ផែនការងារជំនាញ ពង្រឹងការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់ តាមបែបបទការងាររដ្ឋបាល បញ្ជីវត្តមានរបស់កងកម្លាំង ដែលមកបំពេញភារកិច្ច ជាប្រចាំថ្ងៃ ។

២-ចំពោះការងារជាក្រុម ត្រូវអនុវត្តដូចភ្លៀងរលឹម ពង្រឹងការគ្រប់គ្រងប្រមូលផ្តុំកងកម្លាំង ក្នុងនោះ.ការងារគោរពទង់ជាតិ,.ការងារសង្គម,.ប្រចាំបញ្ជា ផ្លាស់ប្ដូរវេនប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ក្នុងអង្គភាព ត្រៀមខ្លួនរួចជាស្រេច សម្រាប់ចុះអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ នាគ្រារងគ្រោះ ដោយហេតុការចៃដន្យ ឬបញ្ហាបាតុភូតធម្មជាតិ ជាដើម ។

 ៣-តាមដានត្រួតពិនិត្យ ការបំពេញភារកិច្ច របស់មន្ត្រីជំនាញ ជាប្រចាំថ្ងៃ អនុវត្តការងារតាមឋានានុក្រម សេចក្តីប្រកាស បទបញ្ជារបស់ថ្នាក់ដឹកនាំបានចែង ដោយស្មារតីសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ។

៤-លើកកម្ពស់អនាម័យបរិស្ថាន ជុំវិញទីកន្លែងបំពេញភារកិច្ច និងធ្វើពលកម្ម សម្អាតជាប្រចាំ ឱ្យទទួលសោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ប្រៀបដូចជាផ្ទះទី ២ របស់បងប្អូន ផងដែរ ។

ជាថ្មីម្ដងទៀត លោកស្នងការ បានក្រើនរំលឹក ដល់បងប្អូន ត្រូវបន្តថែរក្សាការពារនូវវប្បធម៌ សាមគ្គីភាព ដើម្បីចូលរួមចំណែកកសាងសម្រេចបានសមិទ្ធផលនានា ជូនថ្នាក់ដឹកនាំ អង្គភាពបន្ថែមទៀត ស្របតាមគោលនយោបាយ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ៕អត្ថបទក្នុងការដ្ឋាននគរបាលខេត្ត-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV