Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរមូលដ្ឋាននិងពលរដ្ឋត្រូវបន្តពហិកាទំនិញប្រទេសសៀម

អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរមូលដ្ឋាននិងពលរដ្ឋត្រូវបន្តពហិកាទំនិញប្រទេសសៀម

(កំពង់ធំ) ÷ លោកអភិបាលស្រុកស្ទោងលើកទឹកចិត្តអាជ្ញាធរមូលដ្ឋាននិងពលរដ្ឋត្រូវបន្តពហិកាទំនិញប្រទេសសៀម លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោកអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងឧបត្ថម្ភស្បៀងដល់គ្រួសារកងទ័ព និងជនភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងភូមិប្រាសាទ ឃុំចំណាលើស្រុកស្ទោងខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ ២០២៦។

លោកបានសង្កត់ធ្ងន់ថា នៅពេលនេះស្ថានភាពនៅព្រំដែនខ្មែរសៀមមិនទាន់មានភាពប្រក្រតីនៅឡើយទេ ហេតុនេះហើយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋគ្រប់រូបត្រូវតែបន្តស្ដាប់និងជឿជាក់យុទ្ធសាស្ត្រនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្នុងការដោះស្រាយបញ្ហាព្រំដែន ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ និងបូរណភាពទឹកដីនៃយើង។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានណែនាំបន្ថែមទៀតដល់បងប្អូនវីរៈកងទ័ពនិងគ្រួសារព្រមទាំង ជនភៀសសឹក ដែលកំពុងបន្តថ្នាក់នៅទីនេះ ត្រូវរស់នៅប្រកបដោយអនាម័យបីល្អនិងមានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាភ្លៀងផ្គររន្ទះឬជំងឺឆ្លងផ្សេងៗជាពិសេសត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរពាក់ព័ន្ធឬទៅមណ្ឌលសុខភាព ដើម្បីធានា បាននូវសុខភាពល្អ និងជួយសង្គ្រោះបានទាន់ពេលវេលា។

លើសពីនេះលោកបានថ្លែងអំណរគុណនិងកោតសរសើរខ្ពស់ដល់អាជ្ញាធរឃុំចំណាលើ ដែលបានឧបត្ថម្ភគាំទ្រនិងជួយធ្វើផ្ទះនិងបន្ទប់ទឹកជូនគ្រួសារជនភៀសសឹកទាំង៦ គ្រួសារ ដើម្បីបន្តស្នាក់នៅជាបណ្ដោះអាសន្ន ហើយក្នុងឱកាសនោះដែរ លោកបានឧបត្ថម្ភដល់វីរៈកងទ័ព២នាក់ ក្នុងម្នាក់ចំនួន១០ ម៉ឺនរៀល ដើម្បីធ្វើជាសោហ៊ុយសម្រាប់ទៅក៏ជួរមកវិញ ហើយគ្រួសាទាំង៦គ្រួសារខាងលើ ទទួលបាននូវអង្ករ ៣០គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន សម្លៀកបំពាក់និងកៅស៊ូតង់ ម្នាក់មួយថែមទៀត។ អត្ថបទ រដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV