Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ ជំរុញឱ្យលោកនាយក សាលា លោកគ្រូអ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្សបរិភោគអាហារដែលមានបរិមាណខ្លាញ់តិច អំបិលតិច ស្ករតិច និងហាត់ប្រាណ១ថ្ងៃឱ្យបាន៣០នាទី ដើម្បីឱ្យមានសុខភាពល្អ

ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ ជំរុញឱ្យលោកនាយក សាលា លោកគ្រូអ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្សបរិភោគអាហារដែលមានបរិមាណខ្លាញ់តិច អំបិលតិច ស្ករតិច និងហាត់ប្រាណ១ថ្ងៃឱ្យបាន៣០នាទី ដើម្បីឱ្យមានសុខភាពល្អ

(កំពង់ធំ)÷ ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡាជំរុញឱ្យលោកនាយកសាលា លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សត្រូវបរិភោគអាហារដែលមានបរិមាណខ្លាញ់តិច អំបិលតិច ស្ករតិច និងហាត់ប្រាណមួយថ្ងៃឱ្យបាន៣០នាទី ដើម្បីឱ្យមានសុខភាពល្អ។ ឯកឧត្តមវេជ្ជបណ្ឌិតជំរុញបែបនេះនៅក្នុងឱកាសជួបសំណេះសំណាលក្នុងពិធីពិពណ៌អាហារសុខភាព នៅសាលាបឋមសិក្សាលឹកជះ ស្ថិតក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក អ៊ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ លោក ហ៊ុន វណ្ណារី នាយកកម្មវិធីអង្គការហេលែន ខេលល័រអន្តរជាតិ លោកស្រីក្រុមការងារនាយកដ្ឋានសុខភាពសិក្សា និងក្រុមការងារមូលនិធិជំងឺទឹកនោមផ្អែមពិភពលោក និងអង្គការហេលែន ខេលល័រអន្តរជាតិ អាជ្ញាធរដែនដី មន្រ្តីមណ្ឌលសុខភាពឃុំ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្សប្រមាណជាង៥០០នាក់។

នៅក្នុងពិធីនេះលោក ហ៊ុន វណ្ណារី នាយកកម្មវិធីអង្គការហេលែន ខេលល័រអន្តរជាតិបានលើកឡើងថា៖ អង្គការហេលែន ខេលល័រអន្តរជាតិ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល(WDF) បានចាប់ដៃគូជាមួយនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជាតាមគ្រឹះស្ថានបឋមសិក្សាចំនួន១៥០ នៅខេត្តគោលដៅចំនួន៤គឺ ខេត្តកំពង់ធំ កំពង់ស្ពឺ កំពត និងខេត្តតាកែវ។ ជាមួយគ្នានេះ សម្រាប់ខេត្តកំពង់ធំ យើងបានអនុវត្តនៅ០៣ស្រុកគោលដៅ លើ៤០សាលាបឋមសិក្សា ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងពីប្រភេទជំងឺមិនឆ្លងនានានៅកម្ពុជា ពិសេសជំងឺទឹកនោមផ្អែម ពីផលប៉ះពាល់ និងវិធានការការពារ ព្រមទាំងធ្វើយ៉ាងណាឱ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីកំណត់ប្រភេទអាហារផ្ដល់ផលល្អសម្រាប់សុខភាព និងអាហារប៉ះពាល់សុខភាព ដើម្បីផលិតបដាប្រភេទអាហារសុខភាព ដែលសម្រេចជាផ្លូវការឱ្យលក់ និងអនុញ្ញាតឱ្យសិស្សទទួលទានក្នុងសាលារៀន។

នៅក្នុងពិធីសំណេះសំណាលនេះផងដែរលោក អ៊ឹម វ៉ាន់នីបានគូសបញ្ជាក់ថាក្រោមកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធតាមរយៈអង្គការហេលែន ខេលល័រអន្តរជាតិ បានជាប់ជ័យលាភីជាសាលារៀនអនុវត្តស្តង់ដាសាលាគម្រូ និងសាលារៀនចំនួន១ទទួលបានបណ្ណសរសើរក្នុងឆ្នាំ២០២៤និង២០២៥ ពិសេសការជួយជ្រោមជ្រែងពីមូលនិធិជំងឺទឹកនោមផ្អែមពិភពលោក តាមរយៈអង្គការហេលែន ខេលល័រអន្តរជាតិ ក្នុងចំណោមសាលារៀនគោលដៅទាំង៤០សាលារបស់គម្រោង មានសាលារៀនចំនួន៦បានជាប់ជ័យលាភីជាសាលារៀនស្តង់ដាគំរូ ហើយសាលាចំនួន៩កំពុងត្រៀមចូលរួមប្រកួតប្រជែងយកជ័យលាភីជាសាលារៀនអនុវត្តស្តង់ដាសាលាគម្រូ ក្នុងឆ្នាំ២០២៦។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា សូមសម្តែងនូវអំណរគុណ និងកោតសរសើរ ដ៏ស្មោះស្ម័គ្រ បំផុតចំពោះ ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ពិសេសលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចតាមតួនាទី និងទទួលខុសត្រូវរៀងៗខ្លួន ក្នុងមួយឆ្នាំសិក្សាកន្លងមក ប្រកបដោយជោគជ័យ គួរជាទីមោទនៈ។ សូមកោតសរសើរ ចំពោះការចូលរួម និងការជួយឧបត្ថម្ភ គាំទ្រ គ្រប់បែបយ៉ាង របស់គ្រួសារ សហគមន៍ អាជ្ញាធរដែនដី សប្បុរសជន និងដៃគូរអភិវឌ្ឍទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យអប់រំ នៅក្នុងខេត្តកំពង់ធំ ក្រោមពាក្យស្លោក « ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ »។ សូមកាត់បន្ថយការបរិភោគខ្លាញ់តិចច្រើន អំបិលច្រើន ស្ករច្រើន ឱ្យនៅបរិមាណតិច និងហាត់ប្រាណ១ថ្ងៃឱ្យបាន៣០នាទីផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV