«ប្រជាពលរដ្ឋស្រុកបារាយណ៍សប្បាយរីករាយដោយទទួលបានផ្លូវបេតុងនិងកៅស៊ូ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី»( Video insert )
(កំពង់ធំ)៖ទោះបីប្រទេសជាតិស្ថិតក្នុងសង្គ្រាមឈ្លានពានពីប្រទេសជិតខាងក្តីក៏មិនអាចធ្វើឲ្យការរាំងស្ទះពីការអភិវឌ្ឍបានដែរ ពិសេសសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរស្រុកបារាយណ៍ ដែលបានទទួលនៅអំណោយដ៏ពិសេស គឺជាផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង១៤គីឡូម៉ែត្រ ដែលឆ្លងកាត់ពីភូមិបារាយណ៍ ភ្ជាប់ពីផ្លូវជាតិលេខ ៦ ទៅដល់ឃុំឈូកខ្សាច់ទៅដល់ផ្លូវជាតិលេខ ៧១ ព្រោះសម្ដេចតែងតែគិតគូរសុខទុក្ខ និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋលោកមិនដែលមើលរំលង ឬទុកឱ្យបងប្អូននៅឯកានោះឡើយ។
ជាមួយគ្នានេះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់មានភាពសប្បាយរីករាយនិងបានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចតែងតែគិតគូរសុខទុក្ខ និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋលោកមិនដែលមើលរំលង ឬទុកឱ្យបងប្អូននៅឯកានោះឡើយ ពិសេសផ្តល់សារៈសំខាន់សម្រាប់បម្រើឱ្យផលប្រយោជន៍ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ។
លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍បានបញ្ជាក់ថាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ប្រមុខរាជ
រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺបានផ្ដល់នូវការអភិវឌ្ឍជាបន្តបន្ទាប់ សម្រាប់បងប្អូនក្នុងភូមិសាស្ត្រស្រុកបារាយណ៍នេះ ។ជាក់ស្តែង ផ្លូវ ១ ខ្សែនេះ ដែលមានប្រវែង ប្រមាណជិត ១៤ គីឡូម៉ែត្រ ដែលមានផ្លូវបេតុង ប្រវែង ៤ គីឡូម៉ែត្រ បន្តពីផ្លូវបេតុង គឺផ្លូវកៅស៊ូ ដែលឆ្លងកាត់ពីភូមិបារាយណ៍ ភ្ជាប់ពីផ្លូវជាតិលេខ ៦ ទៅដល់ឃុំឈូកខ្សាច់ទៅដល់ផ្លូវជាតិលេខ ៧១ ។
លោកសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវមួយខ្សែនេះ និងអ្នករស់នៅអមសងខាងផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវនេះឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួម ក៏ដូចជាការធ្វើចរាចរណ៍ត្រូវមានការប្រុងប្រយ័ត្នចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយយថាហេតុណាមួយ៕











![]()
