ភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមលេងកម្សាន្តយ៉ាងកុះករ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១៦ ខែមេសាថ្ងៃបង្ហើយនៃពិធីបុណ្យចូលឆ្នាំថ្មី
(កំពង់ធំ)៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ដែលជាថ្ងៃបង្ហើយនៃពិធីបុណ្យចូលឆ្នាំថ្មី នេះ បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ និងមានភាពអធិកអធមជាខ្លាំង ដោយទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកកម្សាន្តសរុបប្រមាណ ២០៣,៧២៦ នាក់។
តាមរបាយការណ៍បូកសរុបលទ្ធផលប្រចាំថ្ងៃរបស់មន្ទីរទេសចរណ៏ ចំនួនអ្នកមកចូលរួមសរុបរួមមាន៖
• ភ្ញៀវទេសចរជាតិ៖ ៤៩០ នាក់ ភ្ញៀវទេសចរបរទេស៖ ១៥៨ នាក់• តាមរមណីយដ្ឋាននានា៖ មានភ្ញៀវមកសម្រាកកម្សាន្តចំនួន ៦,៦៧៩ នាក • សង្រ្កាន្តកំពង់ធំ សួនដងស្ទឹងសែន៖ជាចំណុចទាក់ទាញខ្លាំងបំផុតដែលមានអ្នកចូលរួមរាំលេងកម្សាន្តប្រមាណ ៥៥,០០០ នាក់ • តាមវត្តអារ៉ាម៖ បងប្អូនប្រជាពលរដ្ឋប្រមាណ ១៤១,៣៩៩ នាក់ បានទៅធ្វើបុណ្យទាន និងលេងល្បែងប្រជាប្រិយនៅតាមវត្តអារ៉ាមទាំង ២៩៧ កន្លែង (មហានិកាយ ២៩៣ និងធម្មយុត្តិ ០៤) ក្នុងខេត្ត។
ជារួម ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងថ្ងៃបង្ហើយនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺមានភាពល្អប្រសើរ ដែលបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងស្នាមញញឹមគ្រប់ៗគ្នា៕(អត្ថបទអ៊ុមញឹប)




























![]()
