លោកឧត្តមសេនីយ៍ត្រី មាស យ៉ត និងសហការី ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារអតីត:យុទ្ធជន០៧គ្រួសារកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្រុកសន្ទុក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(កំពង់ធំ)៖ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកមេបញ្ជាការរងខេត្ត ប្រធានមន្ទីរ និងនាយការិយាល័យ ចុះសួរសុខទុក្ខ និងសំណេះសំណាលគ្រួសារអតីត:យុទ្ធជនចំនួន ០៧គ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ព.ស២៥៧០ គ.ស២០២៦ គ្រួសាររអតីត:យុទ្ធជនកំពុងរស់នៅ លើដីសម្បទានសង្គមកិច្ច ដែលជាអំណោយរបស់រាជរដ្ឋាភិបាលតាមរយ:សមាគមអតីតយុទ្ធជន ស្ថិតនៅចំណុច៧៥ ភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះដែរលោក ឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានជូនពរដល់ក្រុមគ្រួសារអតីតយុទ្ធជន ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទេវតាឆ្នាំថ្មី (ឆ្នាំមមី អដ្ឋស័ក) ព.ស២៥៧០ មានព្រះនាម រាក្យសាទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម យាងចុះមកនៅថ្ងៃ១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០:៤៨នាទី ព្រឹកខាងមុខនេះ សូមមានសុខភាពល្អ តាមថែរក្សាបងប្អូនអតីតយុទ្ធជន ក៏ដូចបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងមូល រកទទួលទានមានបានគ្រប់ៗគ្នា។
លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាននាំយកនូវអំណោយសម្ភារ:ជាថ្នាំពេទ្យ គ្រឿងឧបភោគ បរិភោគមួយចំនួន ព្រមទាំងថវិកាចំនួន៧០០,០០០រៀល ជូនដល់គ្រួសារអតីតយុទ្ធជនចំនួន០៧គ្រួសារ និងបានឧបត្ថម្ភថវិកាជូនលោកមេភូមិ កម្លាំងប្រតិបត្តិការសឹករងខេត្តប្រចាំការនៅទីនោះ ព្រមទាំងកម្លាំងប្រជាការពារ ចំនួន១៣ នាក់ នូវថវិកាសរុបចំនួន ៦៥០,០០០រៀលផងដែរ។ អត្ថបទ អនុសេនីយ៍ទោ ណែម សុភីន-ពិនិត្យដោយអ៊ុមញឹប។




















![]()
