Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ឧបត្ថម្ភ​អំណោយ​មនុស្សធម៌ ​ជូន​ចាស់​ជរា​គ្មាន​ទីពឹង​ និង​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ឧបត្ថម្ភ​អំណោយ​មនុស្សធម៌ ​ជូន​ចាស់​ជរា​គ្មាន​ទីពឹង​ និង​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​

ខេត្តកំពង់ធំ៖ នៅ​ព្រឹកថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ រួម​ជាមួយ​ថ្នាក់​ដឹកនាំ​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បាន​សំណេះ​សំណាល​សាក​សួរ​សុខទុក្ខ​ ឧបត្ថម្ភ​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកា​មួយ​ចំនួន​ ជូន​ដល់​ចាស់​ជរា​គ្មាន​ទីពឹង​ និង​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាតចំនួន​ ៩​គ្រួសារ​ ​ រស់​នៅ​ជុំវិញ​ទីតាំង​បន្ទាយ​ នៅភូមិ​ថ្នល់​បែក​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បានថ្លែងថា៖​ ជា​រៀងរាល់​ឆ្នាំ​ ថ្នាក់​ដឹក​នាំ​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ តែងតែ​រៀបចំ​ពិធី​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​ និង​ឧបត្ថម្ភ​អំណោយ​មនុស្សធម៌ ​ជូន​ដល់​ចាស់​ជរា​គ្មាន​ទីពឹង​ និង​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​រស់​នៅ​ជុំវិញ​ទីតាំង​បន្ទាយ​ ដោយ​បាន​ផ្សារភ្ជាប់​នូវ​មនោសញ្ចេតនា​ កងទ័ព​ជាកូន​ចៅ​របស់​ប្រជាជន​ អ្វី​ៗគ្រប់យ៉ាងដេីម្បីប្រជាជន​ និង​បាន​សូម​ជូនពរក្នុងឱកាស​ឆ្នាំ​ថ្មី​ ឆ្នាំ​មមី​ អដ្ឋស័ក​ ពុទ្ធ​សករាជ​ ២៥៧០​ ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ដ៍​ខ្លី​ខាងមុខ​នេះ​ សូមចូល​មាន​ដល់​លោក​យាយ​ លោក​តា​ គ្រប់​ៗរូប​ សូមទទួល​បាន​នូវ​សេចក្ដី​សុខ​ សេចក្ដី​ចម្រើន​ សុខ​ភាព​ល្អ​ អាយុយឺនយូរ​ និង​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​ ។

នៅ​ក្នង​ឱកាស​នេះ ​ឧត្តម​ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ និងថ្នាក់ដឹកនាំ​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ និង​លោកយា​យ ​លោក​តា​ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ទាំង​ ៩​គ្រួសារ​ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​នូវ​អង្ករចំនួន​ ២៥​គីឡូក្រាម​ មីជាតិចំនួន​មួយ​កេស​ ទឹកត្រី​ ទឹក​សុីអុីវចំនួន​ពីរ​យួរ​ ត្រី​ខកំប៉ុង​ចំនួន​មួយ​យួរ​ ទឹកពិសារបរិសុទ្ធចំនួន​ពីរ​យួរ​ និង​ថវិកា​មួយ​ចំនួន​ផងដែរ​  ។

លោកយា​យ​ លោក​តា​ និង​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន ​ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ រំភើបចិត្ត​រកអ្វី​ប្រៀបផ្ទឹម​ពុំបាន​ឡើយ​ ចំពោះ​ទឹក​ចិត្ត​មនុស្ស​ធម៌​ របស់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ និង​សូម​គោរព​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​ដល់​គាត់ ​ដែល​កំពុង​មាន​ការខ្វះខាត​នៅពេលនេះ​ និង​សូម​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ សូម​ជួយ​បីបាច់​ថែរក្សា​ឯកឧត្តម​ លោក​ លោក​ស្រី​ទាំង​អស់​ ព្រម​ទាំង​ក្រុម​គ្រួសារ​ សូម​ទទួល​បាន​នូវ​សេចក្ដី​សុខ​ សេចក្ដី​ចម្រើន​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ ។អត្ថបទតំបន់ប្រតិបត្តិការសិករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV