Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលស្រុកស្ទោង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី

រដ្ឋបាលស្រុកស្ទោង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី

(កំពង់ធំ)៖ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក លោកសាយ គឹមឡម អភិបាលស្រុកស្ទោង ព្រមទាំងសមាជិកសមាជិកា និងសហការីមន្ត្រីក្រោមឱវាទ កងកម្លាំងទាំងបី បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីសុំពរជ័យសិរីសួស្តី ជ័យមង្គល ជូនដល់ក្រុមគ្រួសាររដ្ឋបាលស្រុកស្ទោង ព្រះមន្ត្រីសង្ឃគ្រប់អង្គ មន្ត្រីរាជការគ្រប់ស្ថាប័ននិងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រារព្ធឡើងនៅក្នុងអគារ(ក) នៃរដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំ ប្រកបដោយទឹកមុខ និងបរិយាកាសរីករាយក្រៃលែងបំផុត។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ   លោកប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលស្រុកស្ទោង និងមន្ត្រីរាជការទាំងអស់ ប្រកបដោយសទ្ធាជ្រះថ្លា វេរប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យចំពោះព្រះសង្ឃចំនួន៥អង្គ ដើម្បីជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់ភារកិច្ច ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូបគ្រប់គេហដ្ឋានជានិច្ចនិរន្តតរៀងទៅ។

គួររំលឹកផងដែរថា ពិធីដ៏មហស្ចារ្យនេះ ត្រូវបានរៀបចំឡើងទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា ដើម្បី ជាការថ្លែងអំណរគុណឆ្នាំចាស់ ឆ្នាំម្សាញ់ និងត្រៀមទទួលមហាអំណរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ហើយជាពិសេស គឺជាកិច្ចគារវៈ ការត្រៀមទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ដែលជាបុត្រីទី៣ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកគ្រងជម្ពូរទ្វីប នៅវេលាម៉ោង១០:៤៨នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះដែរត្រូវបាននិមន្តចូលរួមដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ព្រះគ្រូបរិត្តកុសល ណិប អៀន ព្រះអនុគណស្រុកស្ទោង និងព្រះមន្ត្រីសង្ឃ ហើយក៏មានការចងដៃនិងស្រោចទឹកបង្កក់សិរីដល់លោកប្រធានក្រុមប្រឹក្សា លោកអភិបាលស្រុក និងមន្ត្រីរាជការក្រោមឱវាទថែមទៀតផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយឋអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV