Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបួងសួងចម្រើនសិរីសួស្តី សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៦ នៅទីតាំងលោកតាឥ លោកតាក្រហមក ភ្នំសន្ទុក លោកតាអាចារ្យលាក់ ដាវដែកកំពង់ស្វាយ និងនៅប្រាសាទសំបូរព្រៃគុក

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបួងសួងចម្រើនសិរីសួស្តី សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៦ នៅទីតាំងលោកតាឥ លោកតាក្រហមក ភ្នំសន្ទុក លោកតាអាចារ្យលាក់ ដាវដែកកំពង់ស្វាយ និងនៅប្រាសាទសំបូរព្រៃគុក

(កំពង់ធំ)÷ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត
ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការអញ្ជើញពិធីបួងសួងចម្រើនសិរីសួស្តីសម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៦  នៅទីតាំងលោកតាឥ លោកតាក្រហមក ភ្នំសន្ទុក លោកតាអាចារ្យលាក់ ដាវដែកកំពង់ស្វាយ និងនៅប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ក៏បានឧទ្ទិសបួងសួងសូមតាមជួយបីបាច់ថែរក្សា និងប្រទានពរជ័យប្រគេនពរដល់ ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងប្រជាពលរដ្ឋសូមឱ្យជួបតែ សេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា និងឈ្នះអស់មាសត្រូវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ មានសេចក្តីសុខសប្បាយគ្រប់ៗគ្នា។ 

ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ក៏ដូចនៅក្រៅខេត្តសូមអញ្ជើញចូលរួមលេងកម្សាន្តក្នុងពិធីសង្ក្រាន្តកំពង់ធំនាពេលខាងមុខនេះព្រោះនៅខេត្តកំពង់ធំ បានរៀបចំស្តង់ដាក់តាំងលក់ផលិតផលខ្មែរ២៥ រាជធានី/ខេត្តមកដាក់លក់បង្ហាញផងដែរ។ ជាពិសេសសូមឱ្យទេវតាចូលឆ្នាំថ្មី (ឆ្នាំមមី អដ្ឋស័ក) ព.ស ២៥៧០ព្រះនាម រាក្សសាទេវី ជា​បុត្រីទី៣ នៃកបិលមហាព្រហ្ម ដែលយាងចុះមក នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០:៤៨នាទីព្រឹក ដើម្បីប្រសិទ្ធពរជ័យដល់ប្រជានុរាស្ត្រក្នុងខេត្តកំពង់ធំ មានសុខភាពល្អ និងសម្រេចកិច្ចការងារទទួលបានជោគជ័យគ្រប់ភារកិច្ច។ អត្ថបទ រដ្ឋបាលខេត្តកំពង់ធំ

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV