Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រតិភូបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ កងទ័ពប្រជាជនវៀតណាម ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ប្រតិភូបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ កងទ័ពប្រជាជនវៀតណាម ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ប្រតិភូបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដឹកនាំដោយវរសេនីយ៍ឯក ង្វៀន ឌិញជួន មេបញ្ជាការរង បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានដឹកនាំប្រតិភូ មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខ។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ​ទី​ ៤​ នៃកង​យោធពលខេមរភូមិន្ទ​ ដោយមានការទទួលស្វាគមន៍យ៉ាង​រ៉ាក់​ទាក់​កក់ក្ដៅ​ ពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី  ផង​ដែរ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការស្វាគមន៍ ចំពោះប្រតិភូនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ យោធភូមិភាគទី៧ នៃកងទ័ពបរជាជនវៀតណាម​ ដែលជារៀងរាល់ឆ្នាំតែងតែចាត់តាំងថ្នាក់ដឹកនាំ មកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ដែលនេះ ជាការផ្សារភ្ជាប់នូវចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ ដើម្បីសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនរបស់ប្រទេសរៀងៗខ្លួន ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ជូន ប្រតិភូបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ អំពីលទ្ធផលនៃការជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា និងបាន​ធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងទៅនេះ បានចំនួន​១,១៨៤​ អដ្ឋិធាតុរួចហើយ។ ហើយ​បច្ចុប្បន្ន​នេះ​ កងកម្លាំង​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ កំពុង​សហការ​ជាមួយ​កម្លាំង​ជំនាញ​បច្ចេកទេស​ ការ​៧២​ ជីក​រុករក​អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម​ បន្ត​ទៅ​ទៀត​ តាម​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ ។

លោកវរសេនីយ៍ឯក ង្វៀន ឌីញជួន មេបញ្ជាការរងយោធាទីក្រុងហូជីមិញ បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែក នៅខេត្តកំពង់ធំ កំពុងមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្ឋ អភិបាលខេត្ត។ ព្រម​ជាមួយ​នេះ​ដែរ​ ក៍បាន​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​បញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ដែល​បាន​សហប្រតិបត្តិការ​ល្អ​ក្នុង​ការ​ជីក​រុករក​ និង​ធ្វើ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម​ ទៅ​កាន់​ប្រទេស​កំណើត​វិញ​ ​ ។  ហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ប្រតិភូនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម សូមជូនពរបវរសួស្ដីមហាប្រសើរ ជូនដល់ប្រជាជនកម្ពុជា និងនាយទាហាន នាយទាហានរង ព្រមទាំងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ សូមទទួលបាននូវសេចកីសុខសេចកីចម្រើន មានសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងសូមឲ្យចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ រវាងកម្ពុជានិងវៀតណាម ស្ថិតថេរជានិរន្តរ៍  ហើយជាចុងក្រោយ ភាគីទាំងពីរបានជូនវត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមក ប្រកប​ដោយ​មនោសញ្ចេតនាស្វាគមន៍ និងសាមគ្គីភាពយ៉ាងកក់ក្តៅជាទីបំផុត ចំពោះគ្នាទៅវិញទៅមកផងដែរ ។អត្ថបទតំបន់ប្រតិបត្តិការសង្គមកំពង់ធំ-ពិនិត្យដោយ អ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV