Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលឃុំមួយចំនួននៅស្រុកប្រាសាទសំបូរ រួមគ្នាចាត់ចែងសន្តិសុខ និងតុបតែងសង្ក្រាន្ត ទទួលទេវតាឆ្នាំថ្មី

រដ្ឋបាលឃុំមួយចំនួននៅស្រុកប្រាសាទសំបូរ រួមគ្នាចាត់ចែងសន្តិសុខ និងតុបតែងសង្ក្រាន្ត ទទួលទេវតាឆ្នាំថ្មី

(ស្រុកប្រាសាទសំបូរ) ថ្មីៗនេះ រដ្ឋបាលឃុំគោល ឃុំឈូក និងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ បានរៀបចំកិច្ចប្រជុំជាមួយមេប៉ុស្តិ៍នគរបាល មេភូមិ និងកម្លាំងប្រជាការពារភូមិ ដើម្បីត្រៀមផែនការ រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងការតុបតែងសង្ក្រាន្តតាមវត្តអារាម ក្នុងមូលដ្ឋាន សម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆាប់ៗ ខាងមុខ។

ក្នុងកិច្ចប្រជុំនេះ អាជ្ញាធរបានផ្តោតសំខាន់លើការអនុវត្តផែនការ “ភូមិ-ឃុំមានសុវត្ថិភាព” ដោយរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងបង្កើតបរិយាកាសសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងការធ្វើដំណើរកម្សាន្តទាំងពេលថ្ងៃ និងពេលយប់ ជាពិសេសនៅតាមវត្តអារាម និងតំបន់ប្រជុំជន។

ជាមួយគ្នានេះ អាជ្ញាធរឃុំទាំងបីក៏បានលើកឡើងពីសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដែលកំពុងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ពិសេសផ្លូវថ្នល់មានភាពល្អប្រសើរ ងាយស្រួលធ្វើដំណើរទៅមករវាងភូមិ និងវត្តអារាមនានា។

ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវគោរពច្បាប់ចរាចរណ៍យ៉ាងតឹងរឹង ជៀសវាងការបាចទឹកដោយគ្មានសុវត្ថិភាព ការសេពគ្រឿងស្រវឹងហួសហេតុ និងសូមកុំបើកបរ នៅពេលស្រវឹង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

មេភូមិនីមួយៗក៏បានរាយការណ៍អំពីការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ ក្នុងការតុបតែងលំនៅដ្ឋាន និងបរិវេណភូមិ ដើម្បីស្វាគមន៍ទទួលទេវតាឆ្នាំថ្មី ពោរពេញដោយភាពស្រស់ស្អាត និងកក់ក្ដៅ។
ជាពិសេស អាជ្ញាធរបានណែនាំឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ក្នុងការដុតធូបទៀន និងប្រើប្រាស់ភ្លើង ព្រោះរដូវចូលឆ្នាំជារដូវក្តៅ ដែលអាចបង្កហានិភ័យអគ្គីភ័យបានងាយ។

អាជ្ញាធរក៏បានបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីណែនាំរបស់ចង្អុលបញ្ជាពី គណៈបញ្ជាការយភាពស្រុក និងបទពិសោធន៍ឆ្នាំកន្លងមក ការសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរ មេប៉ុស្តិ៍ មេភូមិ និងកម្លាំងប្រជាការពារ បានជួយទប់ស្កាត់ និងឆ្លើយតបបញ្ហាសន្តិសុខផ្សេងៗបានទាន់ពេលវេលា។
អត្ថបទដោយ លោក ប៉ាត ពណ្ណរាយ

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV