លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ ផ្សព្វផ្សាយកផែនការការពារសន្តិសុខ សុវត្ថិភាព បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(កំពង់ធំ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការពីលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ ផ្សព្វផ្សាយកផែនការការពារសន្តិសុខ សុវត្ថិភាព បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ព្រឹត្តិការណ៍សង្រ្គាន្តកំពង់ធំឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំកងរាជហត្ថខេត្តកំពង់ធំ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦។
កិច្ចប្រជុំផ្សព្វផ្សាយផែនការនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរងខេត្ត លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំ៧ នាយការិយាល័យចំណុះមន្ទីរទាំងអស់នាយការិយាល័យចំណុះមេបញ្ជាការ លោកមេបញ្ជាការកងរាជអាវុធហត្ថ មូលដ្ឋានក្រុង-ស្រុកទាំង៩ ប្រធានអង្គភាពទាំង២ មេបញ្ជាការកងអនុសេនាធំចល័តផងដែរ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថកំពង់ធំទាំងអស់យកទៅក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ក្នុងកម្មវិធី ព្រឹត្តិការណ៍សង្រ្គាន្តកំពង់ធំឆ្នាំ២០២៦ នៅក្នុងក្រុងស្ទឹងសែន ក៏ដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្តិភាពល្អប្រសើរ ។
ទន្ទឹមនឹងនោះលោកឧត្តមសេនីយ៍ត្រី បានសង្កត់ធ្ងន់ទៅលើកម្លាំងក្នុងចេញការពារតាមគោលដៅនិមួយៗ ត្រូវយកចិត្តទុកដាក់ខ្ពស់ ត្រូវសហការជាមួយអាជ្ញាធរមានសមត្តកិច្ចក្នុងមូលដ្ឋាន តាមដានរាល់សកម្មភាពល្មើសច្បាប់របស់ខិលខូចមួយចំនួនតូច ឆ្លៀតឱកាសលូកលួចយកលុយកាកមាសប្រាក់ទ្រព្យសម្បត្តិមានតម្លៃបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តកំពង់ធំ ជាពិសេសក្មុងពិធីសង្រ្គាន្តកំពង់ធំ។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានលើកឡើងថាបញ្ហាក្មេងទំនើង ត្រូវបង្ការនិងទប់ស្កាត់ឱ្យបានផងដែរ ចៀសវាងបង្កអសន្តិសុខ បើមានបញ្ហាអ្វីកើតឡើងនៅតាមគោលដៅនីមួយៗ កម្លាំងរបស់យើងត្រូវរាយការណ៍មកប្រធានគោលដៅ ដើម្បីបង្កានិងបង្ក្រាបទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងរាយការណ៍បន្តតាមឋានានុក្រមជូនលោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការ ដើម្បីសុំគោលការបន្ត ។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានកោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថកំពង់ធំទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួននាពេលកម្លងមកបានល្អប្រសើរ និងជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថកំពង់ធំ បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦ខាងមុខនេះ។ អត្ថបទ កងរាជអាវុធហត្ថេត្តកំពង់ធំពិនិតដោយអ៊ុមញឹប។










![]()
