Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អាជ្ញាធរ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកំពង់ធំ រួមគ្នាសម្អាតបរិស្ថាន អនាម័យ ស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

អាជ្ញាធរ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកំពង់ធំ រួមគ្នាសម្អាតបរិស្ថាន អនាម័យ ស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តកំពង់ធំ៖ នៅមុនពេលឈានចូលដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ បានរួមគ្នាដំណើរការយ៉ាងសកម្មក្នុងការរៀបចំសម្អាតបរិស្ថាន និងអនាម័យ ដើម្បីបង្កើនសោភ័ណភាពទីក្រុង ទីប្រជុំជន និងតំបន់ជនបទ ឱ្យមានភាពស្អាតស្អំ សមរម្យសម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យប្រពៃណីដ៏សំខាន់នេះ។

យុទ្ធនាការសម្អាតត្រូវបានអនុវត្តនៅតាមផ្លូវសាធារណៈ ទីផ្សារ វត្តអារាម សាលារៀន និងទីប្រជុំជននានា ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន។ ប្រជាពលរដ្ឋបានសម្អាតសំរាម កាត់ស្មៅ រៀបចំដើមឈើ និងលាបពណ៌តុបតែងបរិវេណផ្ទះ និងសហគមន៍របស់ខ្លួន ធ្វើឱ្យបរិយាកាសទូទៅកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ។

តាមការសម្ភាសន៍ ឯកឧត្តមព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំបានឲ្យដឹងថា ការចូលរួមសម្អាតបរិស្ថានមិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងជួយការពារសុខភាព និងបង្កើនភាពសាមគ្គីក្នុងសហគមន៍ផងដែរ។ អាជ្ញាធរសូមអំពាវនាវឲ្យមនុស្សគ្រប់រូបបន្តរក្សាអនាម័យ  ពិសេសកុំបោះចោលសំរាមតាមដងផ្លូវ និងទុកដាក់សំរាមតាមទីសាធារណៈនិងភូមិភូមិដ្ឋានឲ្យបានត្រឹមត្រូវ និងចូលរួមថែរក្សាបរិស្ថានឱ្យបានស្អាតជាបន្តបន្ទាប់ មិនត្រឹមតែសម្រាប់រដូវបុណ្យប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

ឯកឧត្តមបន្តទៀតថា សកម្មភាពនេះមិនត្រឹមតែជាការត្រៀមខ្លួនសម្រាប់ពិធីបុណ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ និងការចូលរួមរបស់សហគមន៍ក្នុងការថែរក្សាបរិស្ថាន និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានេះដែរ បរិយាកាសនៅទូទាំងខេត្តកំពង់ធំក៏កំពុងត្រូវបានតុបតែងលម្អដោយទង់ជាតិ បដា និងភ្លើងពណ៌យ៉ាងស្រស់ស្អាត បង្កើនភាពរីករាយ និងស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យកាន់តែអធិកអធម និងមានន័យសម្រាប់ប្រជាពលរដ្ឋទាំងអស់។ អត្ថបទធូរកែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV