Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រមណីយដ្ឋានភ្នំសន្ទុកស្វាគមន៍ឆ្នាំថ្មី អាជីវករ អ្នកបម្រើសេវា និងអាជ្ញាធរ បានបង្កើនបទពិសោធន៍ទេសចរណ៍សុវត្ថិភាព និងសប្បាយរីករាយ

រមណីយដ្ឋានភ្នំសន្ទុកស្វាគមន៍ឆ្នាំថ្មី អាជីវករ អ្នកបម្រើសេវា និងអាជ្ញាធរ
បានបង្កើនបទពិសោធន៍ទេសចរណ៍សុវត្ថិភាព និងសប្បាយរីករាយ

(កំពង់ធំ)÷ នៅមុនឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ រមណីយដ្ឋានភ្នំសន្ទុក បានត្រៀមខ្លួនយ៉ាងសកម្ម ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានប្រសើរឡើងទាំងផ្នែកសេវាកម្ម បរិស្ថាន និងសុវត្ថិភាព។

បងប្អូនអាជីវករនៅតំបន់ បានរៀបចំម្ហូបអាហារប្រកបដោយអនាម័យ និងរសជាតិឆ្ងាញ់ ដូចជា(មាន់ដុត ត្រីដុត និងម្ហូបប្រពៃណីផ្សេងៗ ព្រមទាំងផ្តល់សេវាបញ្ជូនអាហារឡើងដល់កំពូលភ្នំ ឬកន្លែងសម្រាកជូនភ្ញៀវ) ដោយរក្សាតម្លៃដដែល មិនមានការឡើងថ្លៃ ទោះជាថ្ងៃបុណ្យក៏ដោយ។

ជាមួយគ្នានេះក្រុមម៉ូតូឌុបភាគច្រើនជាស្ត្រី ក៏បានត្រៀមសេវាដឹកភ្ញៀវឡើងចុះភ្នំ ដោយមានសុវត្ថិភាព និងតម្លៃសមរម្យ ខណៈតំណាងក្រុមហ៊ុនម៉ៅការលក់សំបុត្រ បានយកចិត្តទុកដាក់សម្អាតបរិស្ថានយ៉ាងសកម្ម តាមដងផ្លូវឡើងភ្នំ ជណ្តើរ និងតំបន់ទេសចរណ៍ទាំងមូល ដើម្បីធានាភាពស្អាត និងភាពងាយស្រួលក្នុងការធ្វើដំណើរ។

ការរៀបចំទាំងនេះ ត្រូវបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរខេត្ត និងមន្ទីរទេសចរណ៍ ដោយផ្តោតលើ៣ចំណុចសំខាន់÷ ១.បដិសណ្ឋារកិច្ចល្អ
អាហារសុវត្ថិភាព និងមិនឡើងថ្លៃ
បរិស្ថានស្អាត និងទាក់ទាញភ្ញៀវ
។ ២.ចំណែក អាជ្ញាធរមូលដ្ឋាន ក៏បានត្រៀមកម្លាំង និងប្រជាការពារភូមិ រៀបចំសណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាពជូនភ្ញៀវ ដើម្បីធានាថា ការធ្វើដំណើរកំសាន្តក្នុងរដូវបុណ្យនេះ ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។ ៣.ក្នុងឱកាសនេះផងដែរ អាជ្ញាធរ បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ និងចៀសវាងការបើកបរ នៅពេលស្រវឹង ដើម្បីការពារសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។

ដោយសារការត្រៀមខ្លួនយ៉ាងល្អប្រសើរនេះ ភ្នំសន្ទុកត្រូវបានរំពឹងថា នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដែលផ្តល់ទាំងការកំសាន្តបែបធម្មជាតិ និងវប្បធម៌ ព្រមទាំងភាពសប្បាយរីករាយ និងអារម្មណ៍សុខសាន្ត ជូនភ្ញៀវទេសចរគ្រប់រូប។ ហើយវិស័យបាននឹងកំពុង លើកកំពស់ ជីវភាពប្រជាពលរដ្ឋសហគមន៍គួរឱ្យកត់សំគាល់ផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន សូមជូនពរបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ ធ្វើដំណើរកំសាន្តប្រកបដោយសុខសុវត្ថិភាព សូមទទួលបានសិរីសួស្ដី សុខភាពល្អ និងជោគជ័យគ្រប់ៗគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ អត្ថបទដោយ លោក ប៉ាតពណ្ណរាយ

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV