Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក សុិន វណ្ណវុឌ្ឍ និងក្រុមការងារ សួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតី ថ្លុកព្រីង នៅស្រុកសន្ទុក ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

លោក សុិន វណ្ណវុឌ្ឍ និងក្រុមការងារ សួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតី ថ្លុកព្រីង នៅស្រុកសន្ទុក ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 

(កំពង់ធំ)÷ លោក សុិន វណ្ណវុឌ្ឍ  អភិបាល នៃគណៈអភិបាលស្រុកសណ្តាន់ និងក្រុមការងារថ្នាក់ស្រុក កម្លាំងទាំងបី
អភិបាលរង  នាយករងរដ្ឋបាលប្រធាន និងអនុប្រធានការិយាល័យ  ប្រជាការពារ បាននាំមកនៅគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅឧបត្ថម្ភ ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព និងក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត កំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍ អតីតយុទ្ធជន មរតកតេជោធិបតី ថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ  នៅក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។

លោក សុិន វណ្ណវុឌ្ឍ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន  និងបានសូមជូនពរដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនទាំង០៦គ្រួសារ ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោ ធិបតីថ្លុកព្រីង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ២៥៧០ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ សូមទទួលបាននូវសុខភាពល្អ សិរីសួស្ដី ប្រកបមុខរបររកទទួលទានមានបាន និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ។

 លោកអភិបាលនៃគណៈអភិបាលស្រុកសណ្តាន់ ក៏បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ នៅមជ្ឈឹមបូព៌ា និងសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ កន្លងមក ត្រូវបានរងការរំលោភបំពានបូរណភាពទឹកដី ពិសេសក្រោយបទឈប់បាញ់ពីសំណាក់ភាគីថៃជាបន្តបន្ទាប់  ហើយកងយោធពលខេមរមិន្ទរបស់យើង បានរងរបួសនិងពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងការការពារដែនអធិបតេយ្យភាពកម្ពុជា ។ ជាមួយនោះដែរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការការពារ ទប់ទល់ ពីការរំលោភឈ្លានពាន និងការដោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាផ្សេងៗទៀត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលជាធរមាន ដែលបានតម្កល់ទុក្ខនៅលើឆាកអន្តរ ជាតិ  នឹងបានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចធិបតី ដែលជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងឱកាសនេះ លោក សុិន វណ្ណវុឌ្ឍ  អភិបាល នៃគណៈអភិបាលស្រុកសណ្តាន់ និងសហការី បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់រដ្ឋបាលស្រុកសណ្ដាន់ ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន០៦គ្រួសារ ដោយក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ មីជាតិ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខកំប៉ុង និងថវិកាមួយចំនួនទៀតផងដែរផងដែរ។ អត្ថបទរដ្ឋបាលស្រុកសណ្ដាន់

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV