សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា១៦៥នាក់ នៅវិទ្យាល័យ២ ក្នុងស្រុកស្ទោង
(ខេត្តកំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សហការជាមួយមន្ទីរឣប់រំ យុវជន និងកីឡាខេត្ត អនុសាខាកាកបាទក្រហមស្រុកស្ទោង បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានៅវិទ្យាល័យ រស្មីសោភ័ណ និងវិទ្យាល័យហ៊ុន សែន ចំណារលើ ក្រោមអធិបតីភាពលោក សាយ គឹមឡម ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី លោក សុត វិច្ឆិកា នាយកវិទ្យាល័យ រស្មីសោភ័ណ លោក ធាម វុទ្ធា នាយកវិទ្យាល័យ ហ៊ុន សែន ចំណារលើ សមាជិកសមាជិកាគណ:កម្មាធិការ អនុសាខា លោកនាយក នាយករង ទីប្រឹក្សាយុវជន លោកគ្រូឣ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យរស្មីសោភ័ណ ចំនួន១០២នាក់ ស្រី(៦១នាក់) វិទ្យាល័យ ហ៊ុន សែន ចំណារលេីចំនួន ៦៣នាក់ ស្រី(៤៤នាក់)។
ថ្លែងនៅក្នុងកម្មវិធីនេះលោក សាយ គឹមឡម បានកោតសរសេីរចំពោះក្រុមយុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។
ជាមួយគ្នានោះដែរក៏បាន លោកបានផ្តាំផ្ញើដល់ប្អូនៗជាយុវជនកាកបាទក្រហមកម្ពុជាត្រូវ÷ ខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យខ្ចាប់ខ្ជួន ចូលរួមថែរក្សាអនាម័យ និងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ ចៀសវាងការប្រើប្រាស់អំពើហិង្សា ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សារៀនសូត្រ ចូលរួមអនាម័យ ថែរក្សាសុខភាព និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ។
យុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យ រស្មី សោភ័ណ យុវជនវិទ្យាល័យហ៊ុន សែន ចំណារលេី បានធ្វើការប្តេជ្ញាចិត្តដូចតទៅ៖ ១.ខិតខំអនុវត្តឱ្យបានល្អ វិន័យ បទបញ្ជា របស់យុវជនកាកបាទក្រហមកម្ពុជា។ ២.ប្រកាន់ខ្ជាប់នូវស្មារតី សាមគ្គីភាពរវាងគ្នា និងគ្នារវាងយុវជនកាកបាទក្រហមកម្ពុជា និងយុវជនដ៏ទៃទៀត។ ៣.ខិតខំរៀនសូត្រយកចំណេះវិជ្ជា ដើម្បីក្លាយជាកូនល្អ សិស្សល្អ យុវជនល្អ មិត្តល្អ ពលរដ្ឋល្អមិនធ្វើអំពើអសីលធម៌ផ្សេងៗ ដែលនាំឱ្យអ្នកមានគុណពិបាកចិត្ត និងមានទុក្ខ។ ៤.អនុវត្តក្រមសីលធម៌ មិត្តអប់រំមិត្ត មិនបណ្តោយខ្លួនឱ្យធ្លាក់ចូលក្នុងអំពើមិនល្អ មានល្បែងពាលា គ្រឿងញៀន ក្មេងទំនើង។ ៥. មិនប្រើឯកសណ្ឋាននេះដើម្បីគ្រាន់តែល្អមើល បង្អួតគេឯងឡើយ គឺប្រើក្នុងបេសកកម្មរបស់ខ្លួនជាយុវជនកាកបាទក្រហម បេះដូងមនុស្សធម៌បរិសុទ្ធថ្លៃថ្លា ជួយដល់អ្នករងគ្រោះងាយរងគ្រោះបំផុត។ ៦.ចូលរួមធ្វើសកម្មភាពជាក់ស្តែង ដូចជា៖សុវត្ថិភាពចរាចរណ៍ អនាម័យ បរិស្ថាន អប់រំថែទាំសុខភាព ដល់សហគមន៍ ចូលរួមចំណែកចំណែកទប់ស្កាត់អំពើអសីលធម៌ក្នុងសង្គម ដូចជាគ្រឿងញៀន ក្មេងទំនើងអំពើហិង្សា ព្រមទាំងចូលរួមដាំ និងថែរក្សាដើមឈើ
សូមបញ្ជាក់ផងដែរថា សម្រាប់អាវ មួក និងកន្សែង ជាអំណោយរបស់ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងលោកជំទាវ តាមរយៈលោក សាយ គឹមឡម អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង។ អត្ថបទ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។















![]()
