Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សេចក្តីប្រកាសព័ត៌មានរបស់ កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស

សេចក្តីប្រកាសព័ត៌មានរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

រឿងរត់ការចូលក្របខ័ណ្ឌ! ប្រជាពលរដ្ឋ សំណូមពរដល់បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយអន្តរាគមន៍ មកប៉េអឹមខេត្តកំពង់ធំ ឈ្មោះ រស់ តឿ សង់លុយមកឲ្យគ្រួសារគាត់វិញ

ខេត្តកំពង់ធំ៖ជុំវិញការរត់ការចូលក្របខ័ណ្ឌ ប្រជាពលរដ្ឋមួយគ្រួសាររស់នៅក្នុងភូមិក្រពើ ឃុំទួលគ្រើងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ កំពុងដង្ហើយរកយុត្តិធម៌ និងការអន្តរាគមន៍ពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាជួយអន្តរាគមន៍ មកឈ្មោះ រស់ តឿ មានតួនាទីប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ នៃបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ សង់លុយចំនួន14.000$ មកឲ្យគ្រួសារគាត់វិញ ខណៈឈ្មោះ រស់ តឿ ប៉េអឹមរូបនោះធានាអះអាងនិងបានយកលុយជាថ្នូរទៅនឹងការរត់ការកូនប្រុសរបស់គាត់ចូលក្របខ័ណ្ឌក្រសួងការពារជាតិ។

ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋចោទ ឈ្មោះ រស់ តឿ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈថាបានយកលុយចំនួន14.000$ ពីពលរដ្ឋជាថ្នូរនិងការរត់ការចូលក្របខ័ណ្ឌបែបនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺបកស្រាយពី ឈ្មោះ រស់ តឿ បាននៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕SRP

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV