Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនរៀបចំផែនការក្នុងព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុក

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនរៀបចំផែនការក្នុងព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុក

(កំពង់ធំ) ÷ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានជំរុញឱ្យមន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រៀមរៀបចំធ្វើផែនការសំរាប់ព្រឹត្តិការណ៍ជិះកង់និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុកដែលនឹងប្រព្រឹត្តទៅនៅពេលដ៏ខ្លីខាងមុខនេះ។ ឯកឧត្តមថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធភាពសំរាប់មហាព្រឹត្តិការណ៍នេះដែលតម្រូវឱ្យអង្គភាពជំនាញពាក់ព័ន្ធធ្វើផែនការលម្អិតឲ្យបានស៊ីជម្រៅដើម្បីឆ្ពោះទៅសម្រេចឱ្យបានតាមការរំពឹងទុកនៅព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តមបន្តទៀតថាយើងនឹងមានកិច្ចប្រជុំពិភាក្សាបន្ថែមទៀតនៅសប្តាហ៍ទីពីរនៃខែឧសភា ដើម្បីផ្ទៀងផ្ទាត់និងវាយតម្លៃលើផែនការលម្អិតចុងក្រោយសំរាប់ភារកិច្ចនិងការទទួលខុសត្រូវរបស់ជំនាញ អាជ្ញាធរទាំងអស់ ពិសេសមន្ទីរវប្បធម៌ មន្ទីរទេសចរណ៍ និងមន្ទីរអប់រំ ត្រូវសហការគ្នាក្នុងការគាំទ្រ ព្រមទាំងបន្ស៊ីគ្នាក្នុងការរៀបចំសិស្សានុសិស្សទទួលស្វាគមន៍ ការលេងរបាំប្រពៃណីជនជាតិ ការរៀបចំអាហារប្រពៃណី ទីកន្លែងឈប់សម្រាក ដែកអាចឲ្យភ្ញៀវទេសចរណ៍បានទស្សនានឹងចូលរួម។

ឯកឧត្តម ហាន កុសល អភិបាលរង ខេត្តបានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់នឹងពង្រឹងខ្លួនឯងឱ្យកាន់តែខ្លាំងទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ខណៈដែលពេលនេះយើងកំពុងតែដើរលើផ្លូវត្រូវឆ្ពោះទៅរកការរួបរួមសាមគ្គីគ្នាឲ្យកាន់តែរឹងមាំ នឹងដើម្បីកំណើនទេសចរណ៍ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់។

ឯកឧត្តមបន្ថែមថាប្រជាជននឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីព្រឹត្តិការណ៍នេះទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម ព្រមទាំងការយល់ដឹងពីវប្បធម៌បេតិកភណ្ឌដែលប្រជាពលរដ្ឋខេត្តកំពង់ធំត្រូវតែដឹង។

ឯកឧត្តម វ៉ាហេង ដាវុធ សង្ឃឹមថាមហាព្រឹត្តិការណ៍នេះនឹងទទួលបានការគាំទ្រពីគ្រប់ទិសទីទាំងអស់ ពិសេសប្រព័ន្ធផ្សព្វផ្សាយដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតឲ្យមានភាពទាក់ទាញល្បីល្បាញ និងកំណើនទេសចរណ៍ ក៏ដូចជាជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថាព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ មានឈ្មោះថា ” ផ្លូវឆ្ពោះទៅរាជធានីឥសានបុរៈចេនឡាមុនសម័យអង្គរ ” ប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះដែលមានអ្នកចូលរួមជាង ១០០០ នាក់ ដោយធ្វើដំណើរពីទីរួមខេត្តកំពង់ធំឆ្ពោះទៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។អត្ថបទសោម ពិសីពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV