Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងចេញអន្តរាគមន៍ ពន្លត់អគ្គិភ័យ ឆេះអគារស្នាក់នៅរបស់បុគ្គលិកអតីតៈរោងចក្រអង្គរផ្លាយវ៉ូត(ឡាំសុងបណ្តាលមកពីឆ្លងចរន្តអគ្គិសនី

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងចេញអន្តរាគមន៍ ពន្លត់អគ្គិភ័យ ឆេះអគារស្នាក់នៅរបស់បុគ្គលិកអតីតៈរោងចក្រអង្គរផ្លាយវ៉ូត(ឡាំសុងបណ្តាលមកពីឆ្លងចរន្តអគ្គិសនី

(កំពង់ធំ) ÷ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៦ វេលាម៉ោង ០៩ និង ០០ នាទី មានករណី អគ្គិភ័យ កើតឡើងចំនួន ០១ លើក (ឆេះអគារស្នាក់នៅរបស់បុគ្គលិកអតីតៈរោងចក្រអង្គរផ្លាយវ៉ូត(ឡាំសុងមួយកន្លែង) ស្ថិតក្នុងភូមិ ត្រពាំងចំបក់ ឃុំ ត្រពាំងឬស្សី ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ចេញអន្តរាគមន៍ ពន្លត់អគ្គិភ័យ យ៉ាងសស្រាក់សស្រាំពីកងកម្លាំងរយៈពេលជិត មួយម៉ោង សមត្ថកិច្ចយើង គ្រប់គ្រងស្ថានការណ៍ គ្រោះអគ្គិភ័យ បានទាំងស្រុង ដើម្បីបង្ការ ទប់ស្កាត់ មិនបណ្តាលឱ្យឆេះរាលដាល ដល់ទ្រព្យសម្បត្តិ អ្នកដទៃបន្តទៀតឡើយ ។

ករណីខាងលើនេះ បណ្តាលឱ្យខូចខាត : អគារចំនួន ០១ខ្នង ទំហំ៤ ម៉ែត្រx៧២ ម៉ែត្រ ធ្វើអំពីឈើថ្ម
ដំបូលប្រក់ស័ង្កសី ជញ្ចាំងឈើលាយថ្ម ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

ក្នុងកិច្ចប្រតិបត្តិការនេះ ប្រើប្រាស់កម្លាំងប្រមាណ៥០ នាក់ មកពីកម្លាំងនគរបាលក្រុង ស្ទឹងសែន ស្រុក កំពង់ស្វាយ ស្រុក ប្រាសាទបល្ល័ង្ក និងស្រុកប្រាសាទសំបូរ ប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកចំនួន ១៨ រថយន្ត ស្មើ ១០៨ ម៉ែត្រគុប ទើបរលត់ទាំងស្រុង ពុំបង្ករឱ្យមានគ្រោះថ្នាក់ ដល់មនុស្ស សត្វឡើយ ៕(អត្ថបទស្នងការរដ្ឋាននគរបាលខេត្ត-ពិនិត្យអ៊ិមញឹប)។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV