Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំកំណត់ម្ហូបតាមតំបន់ដើម្បីយកមកចូលរួមតាំងពិព័រណ៍នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ២០២៦ ក្នុងខេត្តកំពង់ធំ

រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំកំណត់ម្ហូបតាមតំបន់ដើម្បីយកមកចូលរួមតាំងពិព័រណ៍នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ២០២៦ ក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាការត្រៀមរៀបចំកំណត់ម្ហូបតាមតំបន់ សម្រាប់ចូលរួមតាំងពិព័រណ៍ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦ ដើម្បីធានាឱ្យដំណើរការល្អ និងបង្កើតបរិយាកាសសប្បាយរីករាយ។ រដ្ឋបាលខេត្តកំពង់ធំ គ្រោងរៀបចំការតាំងពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ។

ឯកឧត្តម ហាន កុសល បានលើកឡើងថា ការរៀបចំតាំងពិព័រណ៍ម្ហូបខ្មែរ មានគោលបំណងផ្សព្វផ្សាយភាពសម្បូរបែបនៃម្ហូបប្រចាំខេត្តកំពង់ធំ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកំសាន្តកាន់តែច្រើន កម្មវិធីនេះក៏មានគោលបំណងបង្ហាញសក្តានុពលម្ហូបតាមតំបន់ និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ព្រមទាំងលើកស្ទួយវិស័យម្ហូបអាហារ និងអត្តសញ្ញាណជាតិឱ្យកាន់តែល្បីល្បាញ។

ឯកឧត្តមបានជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុក នាំយកម្ហូបខ្មែរដែលពេញនិយម និងល្បីៗក្នុងខេត្ត មកតាំងបង្ហាញ ព្រមទាំងលើកទឹកចិត្តអ្នកមានជំនាញចម្អិនអាហារ ឲ្យចូលរួមបង្ហាញថ្វីដៃ ដើម្បីឲ្យភ្ញៀវបានស្គាល់ និងភ្លក់រសជាតិម្ហូបខ្មែររបស់ខេត្តកំពង់ធំ។

ការបង្កើតវិថីអាហារ គឺមិនត្រឹមជាកន្លែងកម្សាន្តថ្មីនៅក្រុងស្ទឹងសែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងអភិរក្សម្ហូបប្រពៃណីខ្មែរ ដោយធានារបៀបរៀបរយ សោភ័ណភាព និងអនាម័យ។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តកំពង់ធំ សូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមទស្សនា និងគាំទ្រឱ្យបានច្រើន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ ។ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ.ដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV