Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សមាជិកព្រឹទ្ធសភាសម្តែងការសោកស្តាយចំពោះការបាត់បង់អាយុជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ នៅភូមិជាយស្បៃ ឃុំកោះ ស្រុកសន្ទុក

សមាជិកព្រឹទ្ធសភាសម្តែងការសោកស្តាយចំពោះការបាត់បង់អាយុជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ នៅភូមិជាយស្បៃ ឃុំកោះ ស្រុកសន្ទុក

(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភា សម្តែងអារម្មណ៍ តក់ស្លុត និងសោកស្តាយចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សចំនួន៥ នាក់ស្លាប់បាត់បង់ជីវិត ស្ថិតនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦។

លោកជំទាវមានប្រសាសន៍ថាក្រោយពីបានទទួលដំណឹងនេះភ្លាមលោកស្រីរួមទាំងក្រុមការងារបានសហការគ្នារៀបចំ ភេសជ្ជៈ និងថវិកាចុះមកដល់ទីនេះផ្ទាល់តែម្តង ហើយនេះជាការបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់ ក៏ដូចជាការគិតគូរ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ របស់ថ្នាក់ដឹកនាំយើង ក្នុងការរួមសុខរួមទុក្ខជាមួយគ្នាក្នុងគ្រាលំបាក ព្រមទាំងរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះ លោកពូអ្នកមីង លោកយាយលោកតា ជាសមាជិកនៃសពផងដែរ។ ទាំងអស់នេះបានបង្ហាញឲ្យឃើញនូវការលះបង់របស់ថ្នាក់ដឹកនាំចំពោះបងប្អូនប្រជាពលរដ្ឋនៅពេលជួបបញ្ហាលំបាកបានទាន់ពេលវេលា។

លោកជំទាវបានសំណូមពរបន្ថែមដល់បងប្អូនទាំងអស់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរទៅមក ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ទាំងឡាយដែលយើងមិនបានដឹង នឹងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៦ វេលាម៉ោង ៨ : ០០ ដែលបង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (Hyundai) ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-2070 បើកបរដោយឈ្មោះ វេង គ្រឹស្នា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតទៅខាងឆ្វេង បុកអ្នកថ្មើរជើងពេញទំហឹងតែម្តង បណ្តាលអោយមានអ្នកស្លាប់នៅកន្លែងកើតហេតុភ្លាមៗចំនួន៤នាក់ និង ១នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ រួមមាន៖ ១ .ឈ្មោះ សៀង ខាន់ ភេទស្រី អាយុ ៦៥ ឆ្នាំ (ស្លាប់នៅកន្លែង) ,២. ឈ្មោះ ធឿន ចាន់នី ភេទស្រី អាយុ ១០ ឆ្នាំ (ស្លាប់នៅកន្លែង) , ៣. ឈ្មោះ ធឿន ស្រីខួច ភេទស្រី អាយុ ១២ ឆ្នាំ (ស្លាប់នៅកន្លែង) , ៤. ឈ្មោះ គង់ គី ភេទស្រី អាយុ ៧៣ ឆ្នាំ (ស្លាប់នៅកន្លែង) , និងទី៥. ឈ្មោះ ជា សុខហេង ភេទស្រី អាយុ ៨ ឆ្នាំ (រងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ) ។ ជនរងគ្រោះទាំងអស់មានទីលំនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីខណៈដែលសមត្ថកិច្ចកំពុងបន្តនីតិវិធីចំពោះអ្នកបើកបរ និងមធ្យោបាយបង្កហេតុ។

oplus_32
oplus_32
oplus_32
oplus_32
oplus_32
oplus_32
oplus_32
oplus_32
oplus_32
oplus_32
oplus_32
oplus_32

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV