Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ខេត្តក្រចេះធ្វើជាម្ចាស់ផ្ទះពិធីបុណ្យទន្លេលើកទី១០ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦ក្រោមប្រធានបទ(ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល)

ខេត្តក្រចេះធ្វើជាម្ចាស់ផ្ទះពិធីបុណ្យទន្លេលើកទី១០ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦ក្រោមប្រធានបទ(ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល)

(កំពង់ធំ)÷ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបើកជាផ្លូវការព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។

កម្មវិធីនេះផងដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រដ្ឋសភា សមាជិករដ្ឋសភា ព្រឹទ្ធសភា មុខរាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្រ្តីរដ្ឋបាលខេត្តនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប ដោយឡែកក៏មានការចេញចូលរួមពីឯកឧត្តម ហានកុសល អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថាកម្ពុជាប្រារព្ធពិធីបុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់២៨ ខែមីនា ក្រោមប្រធានបទ “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល។ ” ព្រឹត្តិការណ៍នេះមានគោលបំណងផ្សព្វផ្សាយពីវិស័យទេសចរណ៍ ខណៈពេលបង្ហាញពីភាពសម្បូរបែបធម្មជាតិ និងវប្បធម៌នៃសហគមន៍តាមដងទន្លេ ជាពិសេសនៅតាមដងទន្លេមេគង្គ។

ឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីពិធីបុណ្យនេះធ្វើឡើងដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ខេត្តក្រចេះ និងលើកកម្ពស់ការយល់ដឹងពីការអភិរក្សបរិស្ថាន ជាពិសេសការការពារប្រព័ន្ធអេកូឡូស៊ីទន្លេ។ វាក៏មានតួនាទីជាវេទិកាសម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ ខេត្តក្រចេះមានទេសចរណ៍តាមដងទន្លេមេគង្គ
ទន្លេមេគង្គផ្តល់ទេសភាពស្រស់ស្អាត និងសកម្មភាពទេសចរណ៍ (ជិះទូក មើលថ្ងៃលិច) មានព្រឹត្តិការណ៍ដូចជា “បុណ្យទន្លេ” ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសារៈសំខាន់សេដ្ឋកិច្ចទេសចរណ៍ជួយបង្កើតការងារ និងបង្កើនចំណូលសហគមន៍ ជួយកាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សក្តានុពលទេសចរណ៍។ ខេត្តក្រចេះដែលទាក់ទាញវិស័យទេសចរណ៍ មកទស្សនាមាន៣ផ្នែកគឺ៖(១.អេកូទេសចរណ៍ ២.ទេសចរណ៍ធម្មជាតិ ៣.ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ)។ ដោយមានធនធានធម្មជាតិ និងវប្បធម៌សម្បូរបែប ខេត្តក្រចេះអាចអភិវឌ្ឍជាគោលដៅទេសចរណ៍សំខាន់មួយនៅកម្ពុជា។

ជាចុងក្រោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីក្រុមអ្នករៀបចំថា ព្រឹត្តិការណ៍នេះនឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មខ្នាតតូច និងសហគមន៍នៅក្នុងខេត្ត ខណៈពង្រឹងកិច្ចខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជា។ ខេត្តក្រចេះ មានសក្តានុពលទេសចរណ៍ខ្ពស់នៅកម្ពុជា ដោយសារតែមានទាំងធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រចម្រុះ តំបន់អេកូទេសចរណ៍ជាច្រើនដែលទាក់ទាញភ្ញៀវទេសចរ៖កោះទ្រង់ (ធម្មជាតិ ស្ងប់ស្ងាត់ ឆ្នេរខ្សាច់ស្អាត)។ សហគមន៍កោះផ្តៅ កោះ៣០ និងតំបន់សហគមន៍ផ្សេងៗ
ទេសភាពតាមដងទន្លេមេគង្គ តំបន់ទាំងនេះអាចអភិវឌ្ឍជាទេសចរណ៍បែបសហគមន៍ និងបរិស្ថានបានល្អ។ ទេសចរណ៍ធម្មជាតិ អន្លង់ផ្សោតកាំពី គឺជាទីតាំងល្បីបំផុត ដែលមានសត្វផ្សោតទន្លេមេគង្គកម្រ ទឹកជ្រោះ និងតំបន់ទេសភាពធម្មជាតិផ្សេងៗ ឆ្នេរខ្សាច់តាមដងទន្លេ ការទស្សនាសត្វផ្សោត គឺជាកត្តាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ វត្តសសរ១០០ (វត្តបុរាណមានប្រវត្តិយូរ)តំបន់វិមាន២ធ្នូប្រពៃណី និងម្ហូបអាហារដូចជា “ក្រឡានថ្មគ្រែ” ជាផ្នែកបង្ហាញអត្តសញ្ញាណ និងវប្បធម៌ខ្មែរ។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យទន្លេលើកទី១០នៅខេត្តក្រចេះ ក៏មានការដាក់តាំងលក់ផលិតផលខ្មែរដែលអញ្ជើញមកពី២៥រាជធានី/ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកស្ទួយផលិតផលខ្មែរឱ្យសំបូរបែប។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV