Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងគណៈប្រតិភូក្រុមហ៊ុន CoMay នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកទស្សនកិច្ចនៅស្រុកស្ទោង

រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងគណៈប្រតិភូក្រុមហ៊ុន CoMay នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកទស្សនកិច្ចនៅស្រុកស្ទោង
      
(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរប្រចាំខេត្តកំពង់ធំ និងគណៈប្រតិភូក្រុមហ៊ុន CoMay នៃសាធារណរដ្ឋសង្គមនិយមវៀតណាមចំនួន១០រូប មកធ្វើទស្សនកិច្ចនៅស្រុកស្ទោង ខេត្តកំពង់ធំ និងបានជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ កសិករចិញ្ចឹមត្រី និងអ្នកលក់ចំណីត្រី ព្រមទាំងចុះទៅទស្សនកិច្ចនៅទីតាំងផលិតកម្ម និងសិប្បកម្មពាក់ព័ន្ធនានា។

ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងតាមការអញ្ជើញរបស់ឯកឧត្តម ចា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ក្រុមការងារវិស័យជលផលថ្នាក់ជាតិ
លោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោងលោក កាំង សុផាន់ណា ប្រធានការិយាល័យកសិកម្មស្រុកស្ទោង មន្ត្រីជលផលខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗ សរុបចំនួន ១២នាក់ផងដែរ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៧។

ឯកឧត្តមបណ្ឌិត សួង ណយ បានមានប្រសាសន៍ពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីស្វែងយល់អំពីសក្តានុពលផលិតកម្មក្នុងស្រុកស្ទោង និងពិភាក្សាអំពីកិច្ចសហការពាណិជ្ជកម្ម ដូចជា៖ ការលក់ចំណីត្រី
ការទិញស្រូវប្រណិត ស្រូវប្រាំង ដំឡូងមីស្ងួត អង្ករប្រណិត កន្ទក់ និងចុងអង្ករ ពីស្រុកស្ទោង ដើម្បីនាំចេញទៅប្រទេសវៀតណាម សម្រាប់យកទៅកែច្នៃផលិតជាចំណីសត្វ។

បន្ទាប់ពីនោះ ឯកឧត្តមបណ្ឌិតបានដឹកនាំកិច្ចប្រជុំ និងបានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន CoMay ធ្វើបទបង្ហាញអំពីប្រវត្តិការបង្កើតក្រុមហ៊ុន សកម្មភាពអាជីវកម្ម និងផលិតផលចំណីត្រី ជូនដល់សមាជិកអង្គប្រជុំ។ក្នុងឱកាសនោះផងដែរ តំណាងវិស័យជលផលថ្នាក់ក្រសួង បានធ្វើរបាយការណ៍អំពី សក្តានុពលវិស័យវារីវប្បកម្មនៅកម្ពុជា ដោយបញ្ជាក់ថា៖
ទិន្នផលត្រីសរុបប្រចាំឆ្នាំមានប្រមាណ៩០ម៉ឺនតោន
ត្រីធម្មជាតិទឹកសាប ប្រហែល ៥០% ត្រីសមុទ្រ ប្រហែល២០% ត្រីចិញ្ចឹមប្រហែល៣០%។ ប្រទេសកម្ពុជាមានផ្ទៃដីធំទូលាយ និងមានប្រភពទឹកសម្បូរបែប ដែលអំណោយផលយ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍវិស័យវារីវប្បកម្ម ជាពិសេសនៅ ខេត្តកំពង់ធំ។

បន្ទាប់មក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានណែនាំឱ្យតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ធ្វើបទបង្ហាញអំពី តារាងទិន្នន័យសក្តានុពលវិស័យកសិកម្មក្នុងខេត្ត ជូនអង្គប្រជុំ។ កសិករចិញ្ចឹមត្រីមួយចំនួនបានលើកឡើងថា ពួកគាត់មានដីធ្លី និងស្រះទឹកសម្រាប់ចិញ្ចឹមត្រី ប៉ុន្តែបានសំណូមពរសុំឱ្យក្រុមការងារជួយស្វែងរក ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងដៃគូសហការ ដើម្បីពង្រីកការផលិត។ចំពោះសំណូមពរនេះ ឯកឧត្តមប្រធានក្រុមការងារ បានទទួលយក និងបានលើកឡើងថា នឹងរៀបចំកិច្ចប្រជុំបន្តនៅពេលក្រោយ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយសមស្របជូនកសិករ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមការងារ បានអញ្ជើញក្រុមហ៊ុន CoMay មកវិនិយោគសាងសង់ រោងចក្រនៅខេត្តកំពង់ធំ ដោយបានបញ្ជាក់ថា ខេត្តមានតំបន់សេដ្ឋកិច្ចពិសេស ដែលមានទីតាំងធំទូលាយ និងមានសក្ដានុពលអំណោយផលសម្រាប់ការសាងសង់រោងចក្រ។ ក្រុមការងារ និងអាជ្ញាធរខេត្តនឹងជួយសម្របសម្រួលនីតិវិធីពាក់ព័ន្ធ ដើម្បីបង្កភាពងាយស្រួលដល់ដំណើរការវិនិយោគរបស់ក្រុមហ៊ុន។
ជាការឆ្លើយតបតំណាងក្រុមហ៊ុន CoMay បានថ្លែងអំណរគុណចំពោះការស្វាគមន៍ និងបានលើកឡើងថា ក្រុមហ៊ុននឹងពិចារណាលើលទ្ធភាព វិនិយោគនៅខេត្តកំពង់ធំ នាពេលខាងមុខ។

សូមបញ្ជាក់ផងដែរថា ក្រុមការងារ និងគណៈប្រតិភូ បានចុះទៅទស្សនកិច្ចនៅទីតាំងផលិតកម្មជាក់ស្តែង ដូចជា៖១. ទីតាំងស្រះចិញ្ចឹមត្រីប្រា របស់លោក ម៉ៅ ម៉ាញ ស្ថិតនៅ ឃុំទ្រា។ ២. សិប្បកម្មកែច្នៃត្រី លោក សួង សោភ័ណ្ឌ នៅឃុំកំពង់ចិនត្បូង។ ៣. សិប្បកម្មកែច្នៃត្រីលោក ឡេង ហុងសេង ឃុំកំពង់ចិនត្បូង។ ៤. រោងម៉ាស៊ីនកិនស្រូវ របស់លោក ម៉ៅ ចំណាន ស្ថិតនៅ ឃុំសំព្រោជ។ អត្ថបទ ទីស្ដីការគណៈរដ្ឋមន្ត្រី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV