Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រកាសបែងចែកវេនប្រចាំការ ប្រចាំបញ្ជា និងត្រៀមកម្លាំងអន្តរាគមន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រកាសបែងចែកវេនប្រចាំការ ប្រចាំបញ្ជា និងត្រៀមកម្លាំងអន្តរាគមន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពបែងចែកវេនប្រចាំការ ប្រចាំបញ្ជា និងរៀបចំកងកម្លាំងសម្រាប់ត្រៀមចល័តអន្តរាគមន៍ដោះស្រាយយថាហេតុផ្សេងៗ ដែលអាចកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃ ណីជាតិខ្មែរ    ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទិ ៤ ។

លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានឡើងអានសេចក្តីសម្រេចស្ដីពីការរៀបចំបែងចែកសមាសភាពតាមវេនប្រចាំការ ប្រចាំបញ្ជា តាមថ្ងៃនីមួយៗ និងប្រកាសសមាសភាពកងកម្លាំងអន្តរាគមន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥នេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសុំនូវការយោគយល់និងអធ្យាស្រ័យ ចំពោះក្រុមគ្រួសារ ក៏ដូចជាយោធិនដែលមានឈ្មោះត្រូវចំវេនប្រចាំការ ប្រចាំបញ្ជា និងត្រៀមអន្តរាគមន៍ នៅចំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយមិនបានឈប់សម្រាកជួបជុំក្រុមគ្រួសារ  ព្រោះនេះជាភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងពេលដែលប្រជាជនសប្បាយរីករាយ យើងត្រូវមានភារកិច្ចការពារ និងបម្រើប្រជាជនឱ្យទទួលបានសេចក្តីសុខ និងសេចក្តីសប្បាយរីករាយ ជូនប្រជាជនយើង ព្រោះកងទ័ពជាកូនជាចៅរបស់ប្រជាជន អ្វីៗដើម្បីប្រជាជន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានណែនាំបន្ថែម ដល់មេបញ្ជាការគ្រប់បណ្ដាលកងឯកភាព និងបណ្ដាលស្ថាប័នដែលមានការពាក់ព័ន្ធ ត្រូវទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរដែនដី ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការ ការពារសន្តិសុខ សុវត្ថិភាព នៅតំបន់ទីប្រជុំជន នឹងតំបន់រមណីយដ្ឋាននានា ដែលប្រជាជនកំពុងជួបជុំសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ឲ្យទទួលបាននូវសុវត្ថិភាព និងជោគជ័យក្នុងភារកិច្ចការពារបម្រើប្រជាជន។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន បានប្រគល់គុយទាវកញ្ចប់ និងភេសជ្ជៈមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ  តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជូនដល់កងកម្លាំងដែលមានភារកិច្ចប្រចាំការ ប្រចាំបញ្ជា នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សម្រាប់ការហូបចុកក្នុងថ្ងៃតាមវេននីមួយៗ ផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains