Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំ បានដាក់គោលការណ៍៣ចំណុច ដល់លោកនាយក លោកគ្រូអ្នកគ្រូវិទ្យាល័យ ដើម្បីយកទៅអនុវត្តតាមសាលារៀន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់

អភិបាលរងខេត្តកំពង់ធំ បានដាក់គោលការណ៍៣ចំណុច ដល់លោកនាយក លោកគ្រូអ្នកគ្រូវិទ្យាល័យ ដើម្បីយកទៅអនុវត្តតាមសាលារៀន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់

(កំពង់ធំ)÷ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានដាក់គោលការណ៍៣ចំណុច ដល់នាយកសាលាលោកគ្រូអ្នកគ្រូវិទ្យាល័យ ដើម្បីយកទៅអនុវត្តតាមសាលារៀន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ឱ្យវិស័យអប់រំមានការរីកចម្រើន។

ឯកឧត្តម ហាន កុសល បានថ្លែងនៅក្នុងកម្មវិធីសំណេះសំណាលជាមួយលោកប្រធានការិយាល័យអប់រំស្រុក លោកនាយកសាលា លោកគ្រូអ្នកគ្រូវិទ្យាល័យ និងដឹកនាំកិច្វប្រជុំប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

ជាមួយគ្នានេះផងដែរលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានមានប្រសាសន៍ថា លោកគ្រូអ្នកគ្រូត្រូវតែពង្រឹងការដាំដើមឈើ និងកែលម្អបរិស្ថានសាលារៀនឱ្យមានភាពស្រស់បំព្រង។ យកចិត្តទុកដាក់ក្នុងការបង្រៀន និងរៀន អភិបាលកិច្ចល្អនៅតាមសាលារៀន ដើម្បីឱ្យមានគុណភាពក្នុងការអប់រំ។ យកចិត្តដាក់ទៅនិងគ្រោះថ្នាក់សង្គមពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លោកគ្រូអ្នកគ្រូ ត្រូវតែអប់រំឱ្យសិស្សានុសិស្សចូលរួមគោរពច្បាប់ចរាចរណ៍បានគ្រប់ៗគ្នា។ ផ្សព្វផ្សាយ និងការកាត់បន្ថយពីការគ្រោះថ្នាក់នៃការលង់ទឹកនៅតាមសាលារៀន នៅតាមមូលដ្ឋាន។ តាមដានរាល់សកម្មភាពរបស់លោកគ្រូអ្នកគ្រូ ក្នុងការបង្រៀននិងរៀន ដើម្បីជ្រើសរើសយកគ្រូល្អ ក្នុងការប្រកួតទូទាំងប្រទេស។

ឯកឧ្តត្តមអភិបាលរងខេត្ត បានលើកឡើងថាដើម្បីការលើកកម្ពស់ប្រសិទ្ធភាពក្នុងវិស័យអប់រំទទួលបានជោគជ័យត្រូវឆ្លងកាត់នៅគោលការណ៍៣ចំណុចគី÷ ១.ការគ្រប់គ្រងកម្មវិធីមាន(កម្មវិធីអាហារតាមសាលារៀន កម្មវិធីការអប់រំកុមារតូច កម្មវិធីបំណឹងជីវិត  និងកម្មវិធីផ្សេងៗទៀត) លោកគ្រូអ្នកគ្រូត្រូវតែការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងធនធាន និងហេដ្ឋារចនាសម្ព័ន្ធ តាមសាលារៀន ត្រូវតែមានបរិយាកាសសុខភាព និងអនាម័យ មានការចូលរួម និងសហការ ពីនាក់ពាក់ព័ន្ធ។ ២.ការលើកកម្ពស់សមត្ថភាពខ្លួនឯង សូមឱ្យលោកគ្រូអ្នកគ្រូទាំងអស់យកចិត្តទុកដាក់ក្នុងការអានសៀវភៅឱ្យបានច្រើន ស្រាវជ្រាវទាក់ទងទៅនឹងមេរៀនដែលត្រូវបង្រៀនសិស្ស។ ចូលរួមវគ្គបណ្ដុះបណ្ដាលឱ្យត្រូវជំនាញរបស់ខ្លួន។ ៣.ថ្នាក់ដឹកនាំខេត្តកំពង់ធំ ខិតខំស្វែងរកសប្បុរសជន អង្គការដៃគូ ដើម្បីមកអភិវឌ្ឍនៅតាមសាលារៀនឱ្យមានលក្ខណៈល្អប្រសើរ។ 

ជាចុងក្រោយឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូទាំងអស់គឺ រដ្ឋបាលខេត្តកំពង់ធំផ្ដល់ឱកាសឱ្យមន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំស្រុក ប្រសិនបើមានគំនិតច្នៃប្រឌិតក្នុងការអប់រំនៅតាមសាលារៀន ដើម្បីឱ្យតាមសាលារៀនក្លាយទៅជាសាលាមានការរីកចម្រើន។ សូមលោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រូវតែទៅសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រ និងរមណីយដ្ឋានតំបន់ទេសចរណ៍នានាក្នុងខេត្តកំពង់ធំ ក្នុងការផ្សារភ្ជាប់ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។ ផ្ដល់ឱកាសឱ្យសិស្សានុសិស្សបានស្គាល់ និងជួបជាមួយថ្នាក់ដឹកនាំ។ រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយសាលាភូមិន្ទភ្នំពេញ ដើម្បីឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមានឱកាសក្នុងការសិក្សារៀនសូត្រ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV